ក្រុម Juventus, Tottenham Hotspur, Inter និង Manchester United ត្រូវបានបញ្ជាក់ថា នឹងធ្វើការប្រកួតដណ្តើមពានរង្វាន់ International Champions Cup (ICC) នៅលើទឹកដីសិង្ហបុរី។ នេះបើយោងទៅតាមការប្រកាសរបស់គណៈកម្មការរៀបចំការប្រកួត កាលពីថ្ងៃពុធ។

ការប្រកួត២លើក នឹងត្រូវរៀបចំឡើងនៅកីឡដ្ឋានជាតិ ដោយក្រុម Manchester United នឹងជួបជាមួយនឹងក្រុម Inter នាថ្ងៃទី២០ ខែកក្កដា ហើយក្រុម Juventus នឹងប៉ះជាមួយនឹងក្រុម Tottenham Hotspur នាថ្ងៃទី២១ ខែកក្កដា ដោយការប្រកួតទាំង២នឹងចាប់ផ្តើមនៅម៉ោង៧:៣០យប់ (ម៉ោងនៅសិង្ហបុរី)។ គណៈកម្មការរៀបចំការប្រកួត មិនបានប្រកាសថា ក្រុមណានឹងនាំយកកីឡាករក្នុងជម្រើសដំបូងទាំងអស់របស់ពួកគេ ទៅកាន់ប្រទេសសិង្ហបុរី ឡើយ។

តារាឆ្នើម និងកីឡាករល្បីៗជាច្រើនរួមមាន Cristiano Ronaldo របស់ក្លិប Juventus ខ្សែប្រយុទ្ធ Harry Kane និង Son Heung-min របស់ក្លិប Spurs ខ្សែបម្រើ Radja Nainggolan របស់ក្លិប Inter និង Paul Pogba និង Romelu Lukaku របស់ Man United។

អ្នកដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ នៅសិង្ហបុរី តំណាងឲ្យក្លិបចាស់របស់ពួកគេរួមមាន លោក Dwight Yorke របស់ Dwight Yorke (Man United), Francesco Toldo (Inter), Fabrizio Ravanelli (Juventus) និងលោក Teddy Sheringham (Spurs)។ ក្រុមចំនួន១២នឹងត្រូវចូលរួមការប្រកួត ICC នៅលើទីលានផ្សេងៗទូទាំងពិភពលោក ខណៈដែលជាច្រើនត្រៀមសម្រាប់យុទ្ធនាការនៅអឺរ៉ុបនារដូវកាលឆ្នាំ២០១៩-២០២០៕
ប្រភពព័ត៌មាន៖ Channel News Asia