អតីតខ្សែបម្រើកក្រុមជម្រើសជាតិហូឡង់ ដែលបានចូលនិវត្តន៏ពីកីឡាបាល់ទាត់ទៅហើយគឺ Rafael Van der Vaart តែងតែបង្ហាញមតិយល់ឃើញពីវិស័យបាល់ទាត់និងតាមដាន អំពីដំណើរការបច្ចុប្បន្នរបស់ Gareth Bale ខណៈដែលរូបគេធ្លាប់លេងជាមួយគ្នានៅក្លឹប Tottenham ចន្លោះឆ្នាំ ២០១០ និង ២០១៣ ។

ខ្សែប្រយុទ្ធ-ស្លាប Bale បានព្យាយាមតស៊ូជំនះលេងអោយក្រុម Real Madrid ចាប់តាំងពីកីឡាករ Cristiano Ronaldo បានចាកចេញពីក្លឹប Juventus ។ Van der Vaart ដែលធ្លាប់បានចំណាយពេលនៅកីឡាដ្ឋាន Bernabeu ផងនោះបានបញ្ចេញជាគំនិតខ្លះ ប្រាប់ Evening Standard ថាៈ ក្លឹប Real Madrid បានចំណាយប្រាក់យ៉ាងច្រើនរហូត ១០០លានយូរ៉ូ ដើម្បីនាំយករូបគេមករួមក្រុម។កំលុងរដូវកាលចុងក្រោយកាលពីឆ្នាំ២០១៣ Bale បានទទួលតួនាទីទាត់បាល់ FreeKick រៀងរាល់ការប្រកួតអោយ Tottenham។ នោះហើយជាអ្វីដែលគាត់ត្រូវតែធ្វើ បន្តឥឡូវនេះ។ ខ្ញុំដឹងថាវាមានការលំបាកព្រោះក្រុមមានកីឡាករល្អ ៗ ជាច្រើនប៉ុន្តែគាត់គួរតែបន្តធ្វើ និងលេងនៅទីនោះតាមដែលអាចធ្វើទៅបាន។

រដូវកាល ២០១៨-២០១៩ ក្រោយវិលត្រឡប់ពីរបួស Bale បានបង្ហាញខ្លួនមិនទៀងទាត់ទេកំលុងពេលក្រោមការដឹកនាំរបស់ Santiago Solari ប៉ុន្តែបានចាប់ផ្តើមវិលមកបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងវិញជាលើកទី ១ ក្រោយការវិលត្រលប់របស់គ្រូបង្វឹកបារាំង Zinedine Zidane មុនពេលសម្រាកត្រៀមប្រកួតវគ្គជម្រុះ Euro ២០២០។