ជាមួយនឹងទីផ្សារផ្ទេរកីឡាករនារដូវក្តៅកាន់តែខិតជិតចូលមកដល់នៅទ្វីបអឺរ៉ុបក្រុមនីមួយៗ បានសម្លឹងរកការ ចុះហត្ថលេខានាំយកីឡាករឆ្នើមៗដើម្បីបំពេញចន្លោះប្រហោងពួកគេ។សម្រាប់ Real Madrid ក៏មិនខុសពីក្លឹបដទៃទៀតដែរ ខណៈគ្រូបង្វឹក Zinedine Zidane កំពុងមានគម្រោងផ្លាស់ប្តូរសមាសភាពកីឡាករក្នុង ក្រុម រីឯខ្សែការពារគឺជាអាទិភាពសម្រាប់ក្រុម​ ក្រោយរងបរាជ័យក្នុងយុទ្ធនាការប្រកួតក្របខ័ណ្ឌ La Liga និងធ្លាក់ចេញពី វគ្គ១៦ក្រុមចុងក្រោយ នៃក្របខ័ណ្ឌ UEFA Champions League ។

យោងគេហទំព័រ AS បានចុះផ្សាយថា: ក្រុមប្រឹក្សាភិបាលរបស់ក្លឹបបានពិភាក្សាគ្នាដោយដាក់គោលដៅលើ កីឡាករ Tanguy Ndombele បចុប្បន្នកំពុងលេងអោយក្រុម Lyon ដើម្បីយកមកជំនួសតំណែង Casemiro និង MarcosLlorente ក្នុងចំណោមពួកគេអាចនឹងចាកចេញពីក្លឹបនៅរដូវក្តៅនេះ ។

កីឡាករវ័យ ២២ ឆ្នាំសញ្ជាតិ បារាំង Ndombele បានបង្ហាញទម្រង់លេងលេចធ្លោ ដោយរកគ្រាប់បាល់បានពីរ គ្រាប់ និង Assist(៧គ្រាប់) បន្ថែមទៀតនៅរដូវកាលនេះនិងកំពុងស្ថិតនៅក្នុងរ៉ាដារបស់ក្លិបយក្សនៅអឺរ៉ុបជាច្រើនរួមទាំងក្លឹបមានមូលដ្ឋាននៅទីក្រុង Manchester ទាំងពីរ គឺ Man.City និង Man.United។