លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool កំពុងតែថបំពេញចំពោះការប្រជែងគ្នាយ៉ាងស្វិតស្វាញក្នុងដំណាក់កាលចុងក្រោយនៃក្របខ័ណ្ឌ Premier League ខណៈដែលក្រុមរបស់លោក នឹងត្រូវចាប់ផ្តើមការប្រជែងឥតឈប់រហូតដល់បញ្ចប់ ស្របពេលពួកគេត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមឈរលេខ៣ Tottenham Hotspur នៅលើទឹកដីខ្លួនឯងនៅថ្ងៃអាទិត្យ។

Liverpool នឹងត្រូវជួបជាមួយនឹងក្រុម Spurs ក្នុងការប្រកួតនៅចុងសប្តាហ៍នេះ ពោលគឺរយៈពេល១ថ្ងៃ ក្រោយពីគូប្រជែងពាន Manchester City ធ្វើដំណើរទៅកាន់ទឹកដីក្រុម Fulham។ ក្រុមរបស់លោក Klopp កំពុងតែនាំមុខ២ពិន្ទុលើក្រុម Man City របស់លោក Pep Guardiola ប៉ុន្តែក្រុមនេះបានលេងច្រើនជាង១ប្រកួត។ ស្របពេលដែលក្រុមទាំង២ ក៏ត្រូវលេងក្នុងក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយ នៅខែមេសា ដោយក្រុម Man City ត្រូវប៉ះក្រុម Spurs ហើយ Liverpool ជួបជាមួយនឹងក្រុម Porto នោះការប្រកួតនានា នឹងកើតឡើងក្នុងតំណាក់កាលដ៏សំខាន់ ប៉ុន្តែ លោកពេញចិត្តនឹងកម្មវិធីប្រកួតដ៏រំភើបបែបនេះ។

គ្រូបង្វឹករូបនេះបានប្រាប់គេហទំព័ររបស់ក្លិបថា៖ «នោះគឺជាអ្វីដែលយើងតែងតែជជែកគ្នា ពោលគឺមានរដូវកាលមួយមានលក្ខណៈបែបនេះ។ អ្នកត្រូវត្រៀមខ្លួនឲ្យបានល្អសម្រាប់រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ។ ពេលនេះ ស្ថិតក្នុងសប្តាហ៍ចុងក្រោយ ហើយវានឹងគ្មានការអាក់ខានទៀតឡើយ។ វានឹងមានការប្រកួតមួយ នឹងបន្ទាប់ពីការប្រកួតមួយ ហើយការប្រកួតទាំងនោះពិតជាសំខាន់ណាស់»៕
ប្រភពព័ត៌មាន៖ Channel News Asia