Luka Modric បានឈ្នះពានរង្វាន់បាល់មាស Ballon d’Or សម្រាប់ឆ្នាំ២០១៨ បន្ទាប់ពីជួយក្រូអាតឈានដល់វគ្គផ្តាច់ព្រ័ត្រ World Cup ២០១៨ នៅរុស្សី ប៉ុន្តែលោក Luis Figo ជឿជាក់ថា Sergio Ramos ក៏សក្តិសមនឹងឈ្នះពានប្រកបដោយកិត្តិយសផ្ទាល់ខ្លួនមួយនេះផងដែរ បន្ទាប់ពីរូបគេ Ramos បានជួយ Real Madrid លើកពាន Champions League ជាលើកទី៣ ជាប់គ្នានៅទីក្រុង Kiev ទោះជួបរឿងខកចិត្តនៅ World Cup ២០១៨ យ៉ាងណាក្តី។

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ MARCA អតីតខ្សែប្រយុទ្ធស្លាបក្រុមអធិរាជស Real Madrid លោក Figo បានប្រាប់ថាៈ Ramos មានលក្ខណៈសម្បត្តិនិងភាពសក្ដិសមក្នុងការឈ្នះពានរង្វាន់ Ballon d’Or ប៉ុន្តែចាំបាច់ត្រូវកាបំផុតពីអ្នកគាំទ្រ ដើម្បីផ្តល់តម្លៃដល់រូបគេទុកជាបេក្ខជនដ៏សំខាន់។ ការការពាររបស់គាត់គឺស្ទើរតែដូចជាអ្នកចាំទីពិតលំបាកបន្ថែមទៀតដើម្បីឈ្នះពានរង្វាន់នេះប៉ុន្តែ អតីតមិត្តរួមក្រុម Cannavaro ធ្លាប់ជោគជ័យរួចមកហើយ។ វាអាស្រ័យទៅលើពេលវេលាបន្តទៀតប៉ុន្តែសម្រាប់សមត្ថភាពរបស់គាត់កន្លងមកខ្ញុំយល់ថា Ramos គួរតែឈ្នះ។

អតីតកីឡាករអន្តរជាតិព័រទុយហ្គាល់រូប Figo ក៏បានពណ៌នាពីអតីតគ្រូបង្វឹក Johan Cruyff, Jose Mourinho និង Vicente del Bosque និងលោក Carlos Queiroz ដែលធ្លាប់បង្ហាត់បង្ហាញដល់រូបលោកកន្លងមកអោយរៀនសូត្រពីវិស័យបាល់ទាត់និងបានប្រែក្លាយជាកីឡាករឆ្នើមលំដាប់ពីភព លោកពិសេសពេលសម្រេចចិត្តចាកចេញពី Barcelona មករួមក្រុម Real Madrid ហើយបន្តលេងអោយ Inter Milan បន្តមកទៀត។

ប្រភព៖ marca