អ្នកចាត់ការទូទៅលោក Zinedine Zidane ​ត្រូវ​បាន​រាយការណ៍​ថាក្លឹបស្តេចសរ Real Madrid បាន​ទម្លាក់​លុយយ៉ាងច្រើនក្នុងតំលៃ ​៤២៥​លាន​ផោន ដើម្បី​ចំណាយ​​ទិញ​កីឡាករឆ្នើម​សំខាន់ៗមករួបរួមជាមួយក្រុម​​ក្នុង​រដូវ​ក្ដៅ​នេះ ដើម្បីបង្កើត​រជ្ជកាល​ល្អ​ឯកអោយល្អ​ឡើង​វិញ។

Real Madrid ទើប​តែ​​ប្រកាស​ទិញ​បាន​ខ្សែ​ការពារ Eder Militao ពី​ក្លឹប Porto ក្នុង​តម្លៃ​៤៥​លាន​ផោន ខណៈ​កីឡាករ​​មួយ​ចំនួន​មាន​គម្រោង​ចង់​ចេញ​ពី​ក្លឹប​ដូច​ជា Marcelo ត្រូវ​បាន​រាយការណ៍​យល់​ព្រម​កិច្ចសន្យា​៤​ឆ្នាំ​ជាមួយ Juventus។ Luka Modic មាន​ការ​ទាក់ទង​ពី​ក្លឹប Inter Milan ឯ Gareth Bale កំពុង​មិន​សប្បាយ​ចិត្ត​នៅ Madrid។​ ដូច្នេះហើយត្បិត​ Real​​ ធ្លាប់​បង្ហាញ​ការ​ចាប់​អារម្មណ៍​អ្នក​ចាំ​ទី​របស់ Manchester United គឺ David De Gea ប៉ុន្តែ Thibaut Courtois ត្រូវ​​បាន​គេ​ជឿជាក់​ថា នៅ​តែ​អាច​រក្សា​តំណែង​របស់​ខ្លួន។

សម្រាប់​រដូវ​កាល​នេះផងដែរ Madrid ធ្លាក់​ទម្រង់​លេង​មែនទែន​​គ្មាន​សល់​ពាន​អ្វី​សោះ​ក្នុង​ដៃ​ ជ្រុះ​ចេញ​ពី Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ ឯ​ La Liga នៅ​លេខ​៣​ទៀត។ បច្ចុប្បន្ន​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ Madrid ​ចង់​នាំ​យក​តារាង World Cup ទាំង​ពីរ​គឺ Paul Pogba និង Kylian Mbappe មក​កាន់ Bernabeu ស្របពេល​ Eden Hazard ក៏​ជា​គោល​ដៅ​ធំ។​ រីឯកីឡាករដែល Real ចង់បាននោះគឺ:
1. អ្នក​ចាំ​ទី​របស់ Manchester United គឺ David De Gea

2. ​ខ្សែ​ការពារ​ឆ្វេង​របស់ Benfica កីឡាករ Alex Grimaldo អាច​នឹង​ចូល​ខ្លួន​មក​ជំនួស Marcelo។

3. ខ្សែរបម្រើរ Casemiro គួរ​តែ​ចាប់​ដៃ​គូ​ជាមួយ Pogba

​​​ 4. ខ្សែរប្រយុទ្ធ Mbappe គួរ​ចាប់​ផ្ដើម​ចាប់​ដៃ​គូ​ជាមួយ Hazard និង Marco Asensio៕