Gonzalo Higuain បានសម្រេចលាឈប់ពីក្រុមជម្រើសជាតិអាហ្សង់ទីន ដើម្បីយកពេលផ្តោតលើជីវិតគ្រួសារ និងប្តេជ្ញាបន្ត លេងអោយអស់ពីចិត្តពីថ្លើមសម្រាប់ក្រុម Chelsea ។ ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំ ឆ្នាំរូបនេះត្រូវបានគេរិះគន់ជាញឹក ញាប់ សម្រាប់ការលេងមិនបានល្អជាលក្ខណៈ អន្តរជាតិអោយជម្រើសជាតិ ប៉ុន្តែអតីតខ្សែប្រយុទ្ធ​ Napoli រូបនេះបានឆ្លើយតបទៅ វិញថាៈរូបគេបានផ្តល់ឪកាស ធ្វើអ្វីៗគ្រប់យ៉ាងឱអាហ្សង់់ទីន បន្ទាប់ពី រកបាន៣១ គ្រាប់ក្នុងការបង្ហាញខ្លួន ៧៥ ប្រកួត។

Higuain ត្រូវបានក្លឹប Juventus អោយ Chelsea ខ្ចីជើងកាលពីខែមករាសម្រាប់ពេលវេលា ដែលនៅសល់មុនបញ្ចប់រដូវកាល ហើយពេលបច្ចុប្បន្នរូបគេកំពុងលេងក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Napoli លោក Maurizio Sarri ។Higuain បានបង្ហាញខ្លួនអោយអាហ្សង់ទីននៅ World Cup ឆ្នាំ ២០១៨ បានបន្តថា: ខ្ញុំបានធ្វើការ សម្រេច ចិត្ត ព្រោះ ខ្ញុំចង់រីករាយជាមួយគ្រួសាររបស់ខ្ញុំ។ ខ្ញុំចង់ចំណាយពេលវេលាជាមួយកូនស្រីរបស់ខ្ញុំហើយនៅពេលខ្ញុំមានអារម្មណ៍ថាខ្ញុំបាន ផ្តល់អ្វីគ្រប់យ៉ាងដល់ប្រទេសរបស់ខ្ញុំរួចរាល់ហើយ។

អតីតតារាឆ្នើមរបស់ក្លិប Real Madrid រូបនេះបានបន្ថែមថា: ខ្ញុំបានផ្តោតអារម្មណ៍យ៉ាងពេញលេញ ទៅលើការប្តេជ្ញា ចិត្ត របស់ខ្ញុំចំពោះ Chelsea ។ ក្របខ័ណ្ឌ Premier League ពិតជាអស្ចារ្យហើយខ្ញុំពិតជា ចង់រីករាយជាមួយ ការប្រកួត ប្រជែង ខ្លាំងណាស់ ។ Higuain បានជួយអាហ្សង់ទីន ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រដោយផ្តួលបែលហ្សិក ២០១៤ ប៉ុន្តែមិនអាចជួយអាហ្សង់ទីនផ្តួល វគ្គផ្តាច់ព្រ័ត្រនៅ Maracana ក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលបាន។