អតីត​ខ្សែប្រយុទ្របស់ក្រុម Aston Villa​ គឺកីឡាករ Gabriel Agbonlahor​ បាន​ប្រកាស​ចូល​និវត្តន៍​ពី​កីឡាករ​បាល់​ទាត់​អាជីព​ហើយ​ក្នុង​វ័យ ៣២ឆ្នាំ​។ ​អតីត​ខ្សែប្រយុទ្ធ​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ​ មិន​មាន​ក្លិប​លេង​ឡើយចាប់​តាំង​ពី​ចាកចេញ​ពី Aston Villa ក្រោយ​ចប់​រដូវ​កាល​មុន​។

​​Agobonlahor​ បាន​ប្រកាស​ចូលនិវត្តន៍​បែបនេះ​នៅ​លើ​បណ្ដាញ​សង្គម Instagram​ និង​បាន​អរគុណ​ដល់​អ្នក​គាំទ្រ​ទាំងអស់ និង​មិត្ត​រួម​ក្រុម​ដែល​ធ្លាប់​ប្រកប​អាជីព​ជាមួយ​។​ ​Agbonlahor​ គឺជា​កីឡាករ​ដែល​ចេញពី​ពន្លក​យុវជន​នៃ​ក្លិប​បាល់ទាត់ Aston Villa និង​បាន​បង្ហាញខ្លួន​ឲ្យ​ក្រុម​ធំ​មួយ​នេះ​បាន ៣៤១ប្រកួត ស៊ុត​បញ្ចូល​ទី​បាន ៧៥គ្រាប់ចាប់​តាំង​ពី​បង្ហាញខ្លួន​ដំបូង​នៅ Premier League ឆ្នាំ២០០៦ ក្នុង​វ័យ ១៩ ពេល Aston Villa ជួប Everton​។​

​Gabriel Agbonlahor​ ដែល​មាន​សញ្ជាតិ​អាច​លេង​បាល់​ឲ្យ​នី​ហ្សេ​រី​យ៉ា និង​ស្កុ​ត​ឡេ​ន តែ​គេ​បាន​ជ្រើសរើស​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ បង្ហាញខ្លួន​បានតែ​ ៣ដង​គត់​ក្នុង​ឆ្នាំ២០០៩ នៅ​ពេល​អង់គ្លេស​ជួប​អាល្លឺម៉ង់ អេ​ស្ប៉ា​ញ និង​បេឡា​រូស​៕