កីឡាករ Kylian Mbappe ជាតារាឆ្នើមរបស់ក្រុម Paris Saint-Germain បានបង្ហាញមហិច្ឆតាចង់ឈ្នះពាន UEFA Champions League ជាមួយក្រុមម្ចាស់ជើងឯកបារាំងសិន មុននឹងសម្រេចចាកចេញទៅក្លឹបណាមួយផ្សេងទៀត នាពេលអនាគត។

កីឡាករជម្រើសជាតិបារាំង វ័យ២០ឆ្នាំ ត្រូវបាន Real Madrid ចាប់អារម្មណ៍ចង់ទិញយកក្នុងតម្លៃ ២៤០លានផោន នៅចប់រដូវកាលនេះ ខណៈដែលសេចក្តីរាយការណ៍មួយចំនួន បានលើកឡើងថា ឪពុករបស់គេ និងភ្នាក់ងាររបស់គេ បានជជែកគ្នារួចហើយ។

ទោះយ៉ាងណា បើតាម The Sun បានឲ្យដឹងថា Mbappe មិនទាន់ចង់ចេញពី PSG នោះទេ ដោយរូបគេប្តេជ្ញាចង់ឈ្នះពាន UEFA Champions League ឲ្យបានសិន។ ខ្សែបម្រើប្រយុទ្ធរូបនេះ ធ្លាប់និយាយថា៖ “ខ្ញុំនឹងទៅដល់ទីនោះ។ នោះជារឿងប្រាកដណាស់។ ខ្ញុំនៅតែជឿជាក់ យើងអាចសម្រេចគោលដៅនេះ ហើយខ្ញុំជឿថា យើងនឹងធ្វើអ្វីៗល្អសម្រាប់ក្លឹប”៕