(បាសេឡូណា)៖ គ្រូ​បង្វឹក​ក្លឹបអ្នកមានបុណ្ FC​ Barcelona លោក Ernesto Valverde បាន​បង្ហើប​ថា​ ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​កីឡាករ​ Lionel Messi មាន​បញ្ហា​រឿង​កាយសម្បទា​តាំង​ពី ចុងខែ១២​ មក​ម្ល៉េះ​ បើគិតជីត៤ខែហើយ។

បុរសវ័យ៥៥ឆ្នាំ សញ្ជាតិអេស្ប៉ាញ Valverde​ ដែល​បានចូលដឹកនាំ Barcelona ចាប់តាំងពីខែឧសភា ឆ្នាំ២០១៧ ជំនួសកៅ អីគ្រូបង្វឹកចាស់ Luis Enrique​ និយាយ​ថា​៖ ” ពួក​យើង​គិត​ថា​វា​មិន​អី​ទេ តែ​គាត់​លៃលក​ដោះស្រាយ​រឿង​របួស​នេះ​យូរ​ហើយ។ យើង​ព្យាយាម​ធ្វើ​ឲ្យ​ការ​ឈឺចាប់​នេះ​មាន​ការ​ស្រាកស្រាន្ត​តាំង​ពី​មុន​ Christmas ” ។ លោក​បាន​បន្ត​ថា​៖ ” យើង​ធ្វើ​គ្រប់​យ៉ាង​ ដោយ​យើង​បាន​និយាយ​ជាមួយ​គេ​ បន្ទាប់​ពី​មាន​បញ្ហា​របួស​តិចតួច​ក្នុង​ការ​ហ្វឹកហាត់​ ” ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Messi នៅ​តែ​អាច​រក​បាន ៣៩​គ្រាប់​ ក្នុង​ ៣៦​ប្រកួត​ គ្រប់​កម្មវិធី​របស់​ក្លឹប​ក្នុង​រដូវ​កាល ២០១៨/១៩។ គិតមកទល់នឹងពេលនេះ Ernesto Valverde បានដឹកនាំ FC Barcelona ចំនួន ៩៦ប្រកួត ក្នុងនោះធ្លាប់ឈ្នះ៦៥ដង ស្មើ២២ដង និងចាញ់ ៩ដង ហើយក៏បានជួយក្លឹបយក្សអេស្ប៉ាញមួយនេះ ឈ្នះជើងឯកពាន La Liga និង Copa del Rey ក្នុងរដូវកាលដំបូងរបស់លោកក្នុងក្លឹបដែលស្ថិតនៅតំបន់ Catalan។ គិត​ត្រឹម​ពេល​នេះ​ដែរ​ Barcelona កំពុង​តែ​ឈរ​លើ​កំពូល​តារាង​ La Liga ដោយ​មាន​ ៦៦​ពិន្ទុ​៕