Gonzalo Higuain បានសម្រេចលាឈប់ពីក្រុមជម្រើសជាតិអាហ្សង់ទីនដើម្បីយកពេលផ្តោតលើជីវិតគ្រួសារ និងប្តេជ្ញាបន្តលេងអោយអស់ពីចិត្តពីថ្លើមសម្រាប់ក្រុម Chelsea។ ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំរូបនេះត្រូវបានគេរិះគន់ជាញឹកញាប់ សម្រាប់ការលេងមិនបានល្អអោយជម្រើសជាតិ ប៉ុន្តែអតីតខ្សែប្រយុទ្ធ Napoli រូបនេះបានឆ្លើយតបទៅវិញថាៈ រូបគេបានផ្តល់ឪកាសធ្វើអ្វីៗគ្រប់យ៉ាងឱអាហ្សង់់ទីន បន្ទាប់ពីរកបាន ៣១គ្រាប់ក្នុងការបង្ហាញខ្លួន ៧៥ប្រកួត។

Higuain ត្រូវបានក្លឹប Juventus អោយ Chelsea ខ្ចីជើងកាលពីខែមករាសម្រាប់ពេលវេលា ដែលនៅសល់មុនបញ្ចប់រដូវ កាលរដូវកាល ហើយពេលបច្ចុប្បន្នរូបគេកំពុងលេងក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Napoli លោក Maurizio Sarri។ Higuain បានបង្ហាញខ្លួនអោយអាហ្សង់ទីននៅ World Cup ឆ្នាំ២០១៨ បានបន្តថា: ខ្ញុំបានធ្វើការសម្រេចចិត្ត ព្រោះខ្ញុំចង់រីករាយជាមួយគ្រួសាររបស់ខ្ញុំ។ ខ្ញុំចង់ចំណាយពេលវេលាជាមួយកូនស្រីរបស់ខ្ញុំ ហើយនៅពេលខ្ញុំមានអារម្មណ៍ថាខ្ញុំបានផ្តល់អ្វីគ្រប់យ៉ាងដល់ប្រទេសរបស់ខ្ញុំរួចរាល់ហើយ។

អតីតតារាឆ្នើមរបស់ក្លិប Real Madrid រូបនេះបានបន្ថែមថា: ខ្ញុំបានផ្តោតអារម្មណ៍យ៉ាងពេញលេញទៅលើការប្តេជ្ញាចិត្តរបស់ខ្ញុំចំពោះ Chelsea។ ក្របខ័ណ្ឌ Premier League ពិតជាអស្ចារ្យហើយខ្ញុំពិតជាចង់រីករាយជាមួយការប្រកួតប្រជែងខ្លាំងណាស់។ Higuain បានជួយអាហ្សង់ទីនក្នុងវគ្គ ១/៤ផ្តាច់ព្រ័ត្រដោយផ្តួលបែលហ្សិក ២០១៤ ប៉ុន្តែមិនអាចជួយអាហ្សង់ទីនផ្តួលវគ្គផ្តាច់ព្រ័ត្រនៅ Maracana ក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលបាន។

ប្រភព៖ thesun