លោក Jamie Carragher ជឿជាក់ថា Fabinho នឹងមានវត្តមាននៅក្នុងក្លិបសម្រាប់ជម្រើស ១១នាក់ដំបូងយ៉ាងទៀងទាត់សម្រាប់ក្រុម Liverpool កំលុងពេលដែលនៅសេសសល់នៃរដូវកាលនេះ បន្ទាប់ពីខ្សែបម្រើប-ការពារសញ្ជាតិប្រេស៊ីលរូបនេះ បង្ហាញខ្លួនក្នុងជំនួបយកឈ្នះ Tottenham ២:១ កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ។ Fabinho អតីតកីឡាករក្រុម Monaco បានប្តូរចូលជំនួសកីឡាករ Jordan Henderson រយៈពេល ១៥នាទីមុនបញ្ចប់ការប្រកួត នៅឯកីឡាដ្ឋាន Anfield។

ខ្សែប្រយុទ្ធប្រេស៊ីល Roberto Firmino បានជួយអោយម្ចាស់ផ្ទះនាំមុខជាមួយនឹងតង់ទី១ ប៉ុន្តែ Tottenham បានស៊ុតបញ្ចូលទីតាមស្មើវិញដោយកីឡាករ Lucas Moura។ Spurs បានជួបព្រឹត្តការណ៏ខកចិត្តជាខ្លាំងក្រោយពី Liverpool រកបានគ្រាប់បាល់សម្រេចនៅនាទីទី៩០ ជិតបញ្ចប់ការប្រកួតទៅហើយ ខណៈដែលខ្សែការពារ Toby Alderweireld បាន ធ្វើអោយគ្រាប់បាល់ចូលទីក្រោយពីអ្នកចាំទី Hugo Lloris ការពារមិនបានល្អធ្វើអោយបាល់ផ្លាតប៉ះទៅជើង។

Carragher អតីតខ្សែការពារជើងចាស់សញ្ជាតិអង់គ្លេស បច្ចុប្បន្នជាអ្នកវិភាគកីឡាប្រចាំទូរទស្សន៏ Sky Sport បានអោយដឹងថាៈ

Fabinho អាចក្លាយជាកីឡាករល្អបំផុតរបស់ Liverpool តាំងតែពីដើមឆ្នាំមកម្លេះ។ គាត់បានធ្វើឱ្យក្រុមមានភាពរីកចំរើនយ៉ាងខ្លាំងក្រោយការមកដល់។ Liverpool មានសំណាងយ៉ាងណាមិញ Fabinho មានសមត្ថភាពគ្រប់គ្រងបាល់បានល្អ។ដូច្នេះយើងនិងត្រូវធ្វើដំណើរតាមវិថីនេះតទៅមុខទៀតជានិច្ច។

ប្រភព៖ metro