អ្នកចាំទីដៃស្អិត David de Gea ត្រៀមខ្លួនចាកចេញពីកីឡាដ្ឋាន Old Trafford នៅរដូវក្តៅនេះប្រសិនសាមីខ្លួនបរាជ័យក្នុងការទទួលបានប្រាក់ឈ្នួលពលកម្មនឿយហត់ ៣៥0,000ផោនក្នុង ១សប្តាហ៍។ កិច្ចសន្យាបច្ចុប្បន្នរបស់អ្នកចាំទីអេស្ប៉ាញនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលក្រោយ ហើយរហូតមកទល់ពេលនេះគាត់បានបដិសេធមិនព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយដោយក្រុម Man United យោងទៅតាមការការទាមទាររបស់ខ្លួនឡើយ។

ទោះបីជាយ៉ាងណាក្រុមយក្សនៅលីកកំពូលបារាំង Paris Saint-Germain មានបំណងបំពេញបំណង De Gea នៅអ្វីដែលរូបគេចង់បាននេះគឺប្រាក់ឈ្នួល ៣៥០០០០ផោនក្នុងមួយសប្តាហ៍ ស្របពេល De Gea បានបង្ហាញចំណាប់អារម្មណ៏លើករណីនេះផងដែរ។ យោងកាសែត The Sun បានឱ្យដឹងថាក្លឹប PSG សង្ឃឹមថានិងនាំយកកីឡាករវ័យ ២៨ឆ្នាំរូបនេះនៅរដូវក្តៅខាងមុខ ហើយកំពុងរៀបចំសំណើដេញថ្លៃ ៦០ លានផោនសម្រាប់ អ្នកចាំទីលេចធ្លោលំដាប់ពិភពលោកម្នាក់នេះ។

De Gea បច្ចុប្បន្នបានបង្ហាញនៅសុទិដ្ឋិនិយមបន្ទាប់ពីមានការរីកចម្រើនក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer និងមានបំណងចង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី ប៉ុន្តែគាត់មានការខកចិត្តចំពោះសមត្ថភាពដែលខិតខំជួយក្លឹប ប៉ុន្តែមិនសក្តិសមនិងការចង់បាននាពេលនេះ។ យ៉ាងណាមិញក្លិបមិនចង់បាត់បង់កីឡាកររូបនេះនៅពេលចុងបញ្ចប់នៃរដូវកាលក្រោយ(២០១៩-២០១០)ដោយគ្មានតម្លៃខ្លួនទេ ដូច្នេះក្រុមអាចនិងធ្វើការចរចារគ្នាសារជាថ្មីម្តងទៀត ដើម្បីអោយអតីតអ្នកចាំទីក្រុម At.Madrid បន្តកិច្ចសន្យាថ្មីមុនទីផ្សារដោះដូរកីឡាករនិងបើកទ្វារនៅរដូវក្តៅខាងមុខ។