យោងគេហទំព័រ The Sun បានចុះផ្សាយក្លឹប Barcelona ចង់ចុះហត្ថលេខាផ្ទេរយកខ្សែបម្រើកណ្តាលរបស់ក្លឹប Manchester United កីឡាករ Juan Mata ដោយឥតគិតថ្លៃនៅរដូវក្តៅនេះ។ កិច្ចសន្យារបស់កីឡាករអន្តរជាតិ អេស្ប៉ាញគឺត្រូវបញ្ចប់នៅចុងបញ្ចប់នៃរដូវកាលស្របពេលសាមីខ្លួនមិនទាន់យល់ព្រម បន្តកិច្ចសន្យានៅទឹកដី Old Trafford នោះទេមានន័យថាអតីតខ្សែបម្រើស្លាប Valencia, Chelsea អាចនឹងផ្ទេរទៅក្លឹបមួយណាក៏បាននៅបញ្ចប់រដូវកាល(២០១៨-២០១៩០)នេះ។

យោងប្រភពដដែលបានបន្តថាៈ ក្រុមយក្សកាតាឡានបានទាក់ទងទៅឪពុករបស់កីឡាករផ្ទាល់ និងភ្នាក់ងារលោក Juan Sr របស់ Mata ដើម្បីចាប់ផ្តើមការចរចារកិច្ចផ្តល់ព្រមព្រៀងលើសពី ១ឆ្នាំ។ ក្រុមនាំមុខតារាង La Liga មើលឃើញឪកាសនៃការចុះហត្ថលេខាលើខ្សែបម្រើ Mata ជាស្ថានភាពល្អបំផុតស្របពេលកីឡាករវ័យ៣០ ឆ្នាំដែលរូបនេះមិនសប្បាយចិត្ត និងបន្តលេងនៅ Old Trafford ក្រោយបង្ហាញខ្លួនបានតែ៥ប្រកួតក្រោមក្រោយការចូលមកដឹកនំារបស់លោក Ole Gunnar Solskjaer ស្របពេលបញ្ហារបួសសរសៃពួរជាឧបសគ្គដល់រូបគេផងដែរនោះ។ ទោះបីជាយ៉ាងនេះក្តី កីឡាករអេស្ប៉ាញរូបនេះបានបង្ហាញខ្លួនក្នុងជំនួបជ័យជម្នះ ២-១ លើក្រុម Watford កាលពីថ្ងៃសៅរ៍។

ប្រភព៖ dailymail