លោក Ole Gunnar Solskjaer មិនយល់ស្របនឹងការអះអាងរបស់អតីតគ្រូបង្វឹក Man.United លោក Louis van Gaal ដែលបញ្ចេញមតិថាក្រុម Manchester United លេងបាល់ របៀបដូចសំចតឡានក្រុងតែប៉ុណ្ណោះ បើទោះបីជាប្រព័ន្ធលេងរបស់ក្រុមតែងតែទទួលបានបីពិន្ទុជារឿយៗយ៉ាងណាក៏ដោយ។ នៅក្នុងបទសម្ភាសន៍ជាមួយ BBC អតីតគ្រូបង្វឹកក្រុមជ ម្រើសជាតិហូឡង់ដែលទើបតែចូលនិវត្តន៏ពីវិស័យបាល់ទាត់ បាននិយាយថាអ្នកស្នងតំណែង លោក Jose Mourinho គឺជាគ្រូបង្វឹកម្នាក់ដែលប្រើវិធីសាស្រ្តចតរថយន្តក្រុង(មានន័យថាដឹកនាំក្រុមលេងក្នុងលក្ខណៈការពារច្រើនបំផុត)។

ប៉ុន្តែឆ្លើយតបនឹងការយល់ឃើញបែបនេះអ្នកចាត់ការទូទៅសញ្ជាតិន័រវេ Solskjaer បានឆ្លើយតបវិញថា:

ទម្រង់ក្រុម Man.United មានសមត្ថភាពក្នុងការលេងបាល់ល្អជាងមុន។

លោក Solskjaer ពន្យល់បន្ថែមថាៈ

ក្រុមយើងព្យាយាមបង្កើតឪកាស។ ប្រសិនយើងសាមគ្គីគ្នាហើយធ្វើបាន។ ប៉ុន្តែបើវាជាកំហុសឆ្គងយើងត្រូវកែប្រែ។ ខ្ញុំពិតជាសប្បាយចិត្តនិងដឹងគុណណាស់ដែលបានទទួលមរតកធនធានមនុស្សជាច្រើនដែលពួកគេបានឆ្លងកាត់ទីនេះភាគច្រើន ពួកគេបានហ្វឹកហាត់ក្រោមការដឹកនាំរបស់លោក Mourinho, David Moyes និងលោក Fergie ដូច្នេះពួកគេមានការអប់រំល្អ យើងក៏មានជម្រើសសម្រាប់ជ្រើសយកពួកគេដែលលេងនៅតួនាទីផ្សេងៗគ្នា ដើម្បីងោយក្រុមមានដំណើរការល្អទៅមុខ។ អ្វីដែលសំខាន់មួយទៀតនោះគឺការប្រកួតជាមួយក្រុម Barcelona នាពេលខាងមុខនេះជារឿងដែល យើងត្រូវតែបង្ហាញអោយឃើញថាការប្រកួតមានជម្រើសថាការពាររឺក៏វាយសម្រុកដែលក្រុមកីឡាករយើងមានលទ្ធភាពគ្រប់គ្រងវាបាន។