ក្រោយពីត្រូវក្លឹប Manchester United បញ្ចប់តួនាទីកាលពីខែធ្នូឆ្នាំមុនលោក Mourinho នៅមិនទាន់មានក្លឹបដឹកនាំនៅឡើយទេ។ នៅក្នុងវេទិកាគ្រូបង្វឹកមួយនៅក្នុងប្រទេសព័រទុយហ្គាល់ លោក Mourinho បានប្រាប់អោយដឹងថាៈ និយាយដោយស្មោះត្រង់ខ្ញុំចង់វិលត្រឡប់មកដឹកនាំក្លឹបនៅរដូវកាលក្រោយវិញមែន។

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Jose Mourinho បានផ្តល់បទសម្ភាសន៏ កាលពីថ្ងៃចន្ទនេះថា រូបលោកក៏មិនមានការឈឺចាប់អ្វីដែរបើទោះបីជាក្នុងពេលបច្ចុប្បន្ននេះមិនមានក្លិបដឹកនាំ ប៉ុន្តែរូបលោកកំពុងសំលឹងចង់វិលត្រលប់ទៅកាន់តំណែងជាអ្នកចាត់ការក្លឹបសារជាថ្មីវិញនៅរដូវកាលក្រោយ។ Mourinho បានបន្តថាៈ ខ្ញុំចង់ដឹកនាំក្រុមជម្រើសជាតិព័រទុយហ្គាល់នៅថ្ងៃណាមួយប៉ុន្តែមិនមែនក្នុងរយៈពេលខ្លីទេ។

គ្រូបង្វឹកបច្ចុប្បន្នលោក Fernando Santos មិនមានអ្វីដែលត្រូវព្រួយបារម្ភនោះទេ ខ្ញុំមិនចាប់អារម្មណ៍ការងារនេះនៅពេលឥឡូវទេយើងជាមិត្តល្អនឹងគ្នា(លោក Mourinho និយាយបែបកំប្លែងសើច)។ អតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea, Inter Milan, និង Real Madrid បន្តថាៈ វាជាអ្វីដែលខ្ញុំចង់ធ្វើមុនពេលចូលនិវត្តន៍ប៉ុន្តែខ្ញុំមានផ្លូវវែងឆ្ងាយក្នុងអាជីពរបស់ខ្ញុំវាមិនទាន់ដល់ពេលទេហើយយើងនឹងមើលថាតើឱកាសនឹងកើតមានឬអត់?។

ប្រភព៖ sport-english