លោក Ernesto Valverde គ្រូបង្វឹកក្រុម Barcelona បានចង្អុលបង្ហាញអោយឃើញថាប្រសិនបើក្រុមអ្នកមានបុណ្យបន្តជ័យជំនះចំនួន ៦ប្រកួតជាប់គ្នាសម្រាប់ពេលវេលាដែលនៅសល់នៃក្របខ័ណ្ឌ La Liga នោះពួកគេនឹងឈ្នះពាន La Liga ដោយស្វ័យប្រវត្តិ។ អ្នកចាត់ការទូទៅសញ្ជាតិអេស្បាញរូបនេះបន្តថា: មាន ៩ប្រកួតដែលយើងត្រូវប្រឈម ប៉ុន្តែប្រសិនជាយើងឈ្នះ ៦ដងនោះ យើងគឺអាចការពារតំណែងជើងឯកបានហើយ។

អតីតគ្រូបង្វឹក At.Bilbao វ័យ ៥៥បន្តថាៈ យើងមិនចាំបាច់សម្លឹងមើលអ្វីផ្សេងបន្ថែមទៀតជាងការប្រកួតនៅសប្តាហ៍នេះទេ Celta, Huesca, Rayo សុទ្ធសឹងជាក្រុមដែលត្រូវការជីវិតរស់នៅក្របខណ្ឌ La liga បន្តទៀត យ៉ាងណាមិញ យើងត្រូវត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកួតជាមួយពួកគេដូចជា At.Madrid និង Real Sociedad ជាដើម។ ជាប្រវត្តិសាស្ត្រនៅពេលដែល Barcelona ឈ្នះពាន Champions League ពួកគេក៏តែងតែឈ្នះ La Liga ផងដែរ។

ខ្ញុំដឹងថានេះជាការប្រកួតប្រជែងមួយដែលអ្នកគាំទ្រ និងកីឡាករគ្រប់ៗគ្នា និងមនុស្សគ្រប់គ្នា ប៉ុន្តែការប្រកួត Champions League អាចក្បត់អ្នកនៅក្នុងការប្រកួតណាមួយត្រឹម ១៥នាទីអាក្រក់។ផ្ទុយទៅវិញនៅក្នុង La Liga អ្នកនឹងវិនិច្ឆ័យក្រុមបានពីនាទីដំបូងរហូតដល់បញ្ចប់រដូវកាល។

បច្ចុប្បន្ន Barcelona កំពុងនាំមុខតារាង La Liga មាន ៦៩ពិន្ទុនិងគម្លាត ១០ពិន្ទុពីក្រុមលេខ២ At.Madrid ដែលមាន ៥៩ពិន្ទុ និងលេខ៣ Real Madrid ដែលមាន ៥៧ពិន្ទុ។

ប្រភព៖ BBC