Cristiano Ronaldo បានអភិវឌ្ឍខ្លួនក្លាយជាកីឡាករដ៏ល្អបំផុតមួយនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។ ដូចគ្នានេះដែរខ្សែប្រយុទ្ធ Lionel Messi ក៏បានបង្កើនៅកេរ្តិ៍ឈ្មោះព្រមទាំង អាជីពផ្ទាល់ខ្លួនដូចជាសណ្ឋាគារ និងតំបន់កំសាន្តមួយចំនួនក្នុងប្រទេសអេស្បាញក្នុងរយៈពេលប៉ុន្មានឆ្នាំនេះផងដែរ។

ប៉ុន្តែអ្វីដែលជាចម្ងល់របស់បងប្អូនប្រិយមិត្តអ្នកស្នេហាវិស័យកីឡាកបាល់ទាត់ថាតើ Ronaldo អាចធ្វើបានផ្សេងទៀតក្រៅពីលេងបាល់ទាត់ដែលមិនមែនជាជីវិតឯកជនរបស់គាត់ទៀត? ការពិតគឺកំពុងតែកើតមាន មិនត្រឹមតែចំណាយពេលលេងបាល់ ជាអាជីពនោះទេ ខ្សែប្រយុទ្ធស្លាបក្រុមជម្រើសជាតិព័រទុយហ្គាល់មានគំនិតវែងឆ្ងាយចំពោះគ្រួសារ គឺរូបគេបានបង្កើតមុខរបរមួយទៀតកាលពីពេលថ្មីៗនេះ ដើម្បីនិងចាប់អាជីពនេះក្រោយលាឈប់ពីវិស័យបាល់ទាត់។

ប្រភពសារពត៌មាន Calcio Mercato របស់អ៊ីតាលីបានចុះផ្សាយថា Ronaldo ទើបតែបានទិញទីតាំងអចលនទ្រព្យមួយកន្លែងនៅទីក្រុងទូរីន សម្រាប់ គោលបំណងបើកហាងដុតនំបុ័ងនៅក្នុងទីក្រុងអ៊ីតាលី។ ប្រតិបតិ្តការជំនួញ នេះជាផែនការសម្រាប់ពេលអាជីពបាល់ទាត់របស់ខ្លួននិងបញ្ចប់ក្រោយចំណាយពេល ជាង១៦ឆ្នាំកន្លងមក នេះ។

ថ្មីៗនេះ Ronaldo ក៏បានបើកគ្លីនិកកែសម្ផស្សផងដែរហើយប្រភព បានបង្ហាញថាហាងនំបុ័ងនេះ នៅកណ្តាលក្រុង Turin អាចជាអំណោយសម្រាប់មិត្តស្រីរបស់គាត់ឈ្មោះ Georgina ដែលបានចូលរួមជាមួយ គ្លីនីកសក់កំពុងដំណើរការនៅទីក្រុងម៉ាឌ្រីដប្រទេសអេស្បាញផងដែរ។

ប្រភព៖ foxsportsasia