ខ្សែប្រយុទ្ធ Lionel Messi របស់ក្លឹបយក្សអេស្ប៉ាញ​ FC Barcelona បានសរសើរក្លិបយក្សអ៊ីតាលី Juventus ថា: ពួកគេមានបេក្ខភាពកីឡាបាល់ទាត់ដ៏អស្ចារ្យមួយ ជាពិសេសពេលដែលមានវត្តមានកីឡាករឆ្នើម Cristiano Ronaldo ដែលមានរហ័សនាមថា (CR7) ហើយថែមទាំងបានយកឈ្នះក្លឹប Atletico Madrid ដែលធ្វើឲ្យក្រុមនេះកាន់តែមានភាពជឿជាក់យ៉ាងខ្លាំងទៀតចំពោះការលើកពាន។

កីឡាករឆ្នើមម្នាក់នេះលោក Lionel Messi បានសម្តែងក្តីនឹករលឹកដល់អតីតខ្សែប្រយុទ្ធក្លឹបអធិរាជស Real Madrid កីឡាករ Cristiano Ronaldo ដែលធ្លាប់ជាគូប្រជែងរបស់ខ្លួន កាលលេងនៅទឹកដីអេស្ប៉ាញក្នុងលីគ Laliga នឹងជាកម្លាំងស្នូលដែលធ្វើឲ្យក្លិបអធិរាជស Real Madrid បាន​លើកពានក្របខ័ណ្ឌ UFA Champions League។

ក្រុមអ្នកមានបុណ្យ Barcelona ដែលមានកីឡាករ Lionel Messi ជាខ្សែរប្រយុទ្ធដ៏ឆ្នើមម្នាក់នៅក្នុងក្រុមបានបញ្ជាក់អំឡុងពេលផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុ FM Club 947 ក្នុងប្រទេសអាហ្សង់ទីន (ដែលមានរូបគេជាកីឡាករជម្រើសជាតិផងដែរ នេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័រ goal កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញ។

គួររម្លឹកថា កីឡាករ Messi និង Ronaldo គឺជាកំពូលកីឡាករបាល់ទាត់នៅលើពិភពលោក បានខកខានជួបគ្នាក្រោយ Cristiano Ronaldo បានផ្ទេរទៅលេងនៅក្លិបយក្សអ៊ីតាលី Juventus កាលពីខែ កក្កដា កន្លងទៅ បន្ទាប់ពីជួយក្លិប Real Madrid លើកពាន UFA Champions League៕