លោក Ernesto Valverde គ្រូបង្វឹកក្លឹប Barcelona បាននិយាយថាក្រុមការពារតំណែងជើងឯករបស់លោកបានឆ្លងកាត់ការប្រកួតយ៉ាងពិបាកមួយក្រោយទទួលលទ្ធផលស្មើគ្នា ៤-៤ ដែលស្ថានភាពនេះបានបង្ហាញពីភាពលំបាកមួយ សម្រាប់វិថីឆ្ពោះទៅការគ្រងជើងឯកនៅរដូវកាល ២០១៨-២០១៩ នេះ។

អ្នកចាត់ការទូទៅសញ្ជាតិអេស្បាញលោក Valverde បានប្រាប់បណ្តា្ញញសារពត៌មានក្រោយការប្រកួតថា: មានឪកាសជាច្រើនអ្នកអាចមើលឃើញថាយើងអាចឈ្នះដោយគ្មានបញ្ហា ប៉ុន្តែក្រោយមកទៀត Villarreal បានផ្តល់ដល់យើងនៅផលវិបាក ប៉ុន្តែកីឡាករឆ្នើមយើងបានកែប្រែស្ថានការណ៏អោយងើបមកប្រសើរវិញបាន។ អាចនិយាយបានថាមិនមានការប្រកួតណាមួយមានភាពងាយស្រួលនោះទេ ដូច្នេះកីឡាករត្រូវតែប្រយុទ្ធរហូតដល់ទីបញ្ចប់។

ក្រុមភ្ញៀវ Barcelona បានធ្វើការផ្លាស់ប្តូរកីឡាករជាច្រើនដោយដាក់អោយពួកគេអង្គុយនៅកៅអីបម្រុងដូចជាៈ Lionel Messi, Gerard Pique និង Ivan Rakitic ខណៈ Piqueអាចប្រឈមនិងអវត្តមានការប្រកួតដ៏សំខាន់ជាមួយ At.Madrid ក្រោយទទួលបានកាតលឿង ៤សន្លឹកកន្លងមក ដូច្នេះលោក Valverde បានសម្រេចចិត្តដាក់កីឡាករ Arturo Vidal ជំនួសវិញ។

ប្រភព៖ Sport-english