Raphael Varane អាចនឹងសម្រេចចិត្តចាកចេញពី Real Madrid បន្ទាប់ពីចំណាយពេល ៨ឆ្នាំជាមួយនឹងក្លិបយក្សអេស្បាញ។ លោក Anthony Varane ជាបងប្រុសនិងជាភ្នាក់ងាររបស់ Raphael បាននិយាយថាប្អូនប្រុសរបស់លោកចង់មានការប្រកួតប្រជែងថ្មីមួយយោងការអះអាងរបស់លោក Bruno Martin ដែលមានតួនាទីជា France Football Agent។

Varane ខ្សែការពារកណ្តាលសញ្ជាតិបារាំងរូបមិនត្រឹមតែទទួលបានការចាប់អារម្មណ៏ពីក្លឹប Manchester United នៅលើទីផ្សារសម្រាប់ខ្សែការពារកណ្តាលលំដាប់ពិភពលោកនៅរដូវក្តៅនេះស្របពេល Ole Gunnar Solskjaer ដែលជាអ្នកចាត់ការក្រុម Man Utd កំពុងសម្លឹងមើលការពង្រឹងខ្សែការពារកណ្តាលនៅរដូវក្តៅនេះ។

យ៉ាងណាមិញមានក្លឹបធំៗជាច្រើននៅអឺរ៉ុបដែលចាប់អារម្មណ៏ចង់បានរូបគេមករួមក្រុម Varane រួមមាន Juventus ជាកន្លែងដែលគេអាចជួបជុំជាមួយអតីតមិត្តរួមក្រុម Cristiano Ronaldo។ កីឡាករវ័យ ២៥ ឆ្នាំរូបនេះក៏ជាតួអង្គសំខាន់សម្រាប់ក្រុមជម្រើសជាតិមាន់គកបារាំងដែលពួកគេបានឈ្នះពាន World Cup ឆ្នាំ២០១៨ នៅក្នុងប្រទេសរុស្ស៊ីកាលពីឆ្នាំមុន។

ទោះបីជាមានពត៌មានលើកឡើងពីការចាកចេញរបស់ Verane ប៉ុន្តែក្រោយការចូលមកដឹកនាំរបស់លោក Zinidine Zidane Verane នៅតែជាតួអង្គ ដ៏សំខាន់របស់ក្រុម Real Madrid ស្របពេលក្រោមកិច្ចសន្យារបស់គេនៅកីឡាដ្ឋានEstadio Santiago Bernabeu មានរហូតដល់ឆ្នាំ ២០២២។

ប្រភព៖ Dailymail