កីឡាករ Lionel Messi របស់ក្រុម Barcelona បានប្រាប់ឈ្មោះកីឡាករកំពូលទាំង៥ ដែលលេចធ្លោបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។ ខ្សែប្រយុទ្ធស្លាបរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះ ត្រូវបានមជ្ឈដ្ឋានបាល់ទាត់ចាត់ទុកថាជាកីឡាករល្អបំផុតនៅជំនាន់ថ្មីម្នាក់ ដូចទៅនឹងគូប្រជែងខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo និងរៀមច្បង Pele ព្រមទាំង Diego Maradona ដូច្នេះដែរ។

ដោយមិនរាប់បញ្ចូល Ronaldo និងខ្លួនឯង Messi បានប្រាប់ឈ្មោះកំពូលកីឡាករឆ្នើមទាំង៥ ដែលខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំរូបនេះ ទើបតែជ្រើសរើសមានដូចជាកីឡាករ
១. Kylian Mbappe របស់ក្រុម PSG

២. Eden Hazard ខ្សែបម្រើនាំលេងរបស់ក្រុម Chelsea

៣. ខ្សែប្រយុទ្ធ Luis Suarez របស់ ​Barcelona

៤. Neymar ខ្សែប្រយុទ្ធស្លាបក្រុម PSG

៥. ខ្សែប្រយុទ្ធជួរមុខ​ Sergio Aguero របស់ក្រុម Man.City និងជាមិត្តរួមជាតិអាហ្សង់ទីនថាជាកីឡាករឆ្នើមបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅនេះ Messi និង Ronaldo បានឈ្នះពានរង្វាន់ Ballon d’Or ជារៀងរាល់ឆ្នាំមុនពេលខ្សែបម្រើក្រូអាត Luka Modric បានបំបែកកំណត់ត្រានៅឆ្នាំ២០១៨ ក្រោយជួយក្រុមជម្រើសជាតិដណ្តើមបានចំណាត់ថ្នាក់លេខ២ World Cup ២០១៨ នៅប្រទេសរុស្សី។

ប្រភព៖ squawka