ក្នុង​ទ្វីប​អឺរ៉ុប​ វិស័យ​បាល់ទាត់​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​ ហេតុនេះ​ហើយ​ទើប​ក្លឹប​ធំៗ​ ក៏​ដូច​ជា​ដៃគូ​សហការ​ឧបត្ថម្ភ​មិន​ត្រឹម​តែ​ទំនុក​បម្រុង​ដល់​កីឡាករ​ទេ​ តែ​ថែម​ទាំង​លើកទឹកចិត្ត​គ្រូ​បង្វឹក​ ឬ​អ្នក​ចាត់ការ​មួយ​ចំនួន​ទៀត​ផង​។​ បើ​តាម​ទស្សនាវដ្ដី​បាល់ទាត់​ France Football ខាង​ក្រោម​នេះ​ជា​គ្រូ​បង្វឹក​ទាំង​ ៥​ ដែល​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​ជាង​គេ​ក្នុង​រដូវ​កាល ២០១៨/១៩​នេះ៖

១. Ernesto Valverde៖ គ្រូ​បង្វឹក​ក្លឹប​ Barcelona រូប​នេះ ទទួល​បាន​ជាង ២៥​លាន​ដុល្លារ។ ថ្ងៃកំណើត : February 9, 1964 (age 55 years), Viandar de la Vera, Spain សញ្ជាតិអេស្ប៉ាញ នឹងមានកំពស់១,៧២M ហើយដឹកនាំក្រុម FC Barcelona ឆ្នាំ២០១៧-២០១៩

២. Pep Guardiola៖ អ្នក​ចាត់ការ​ក្លឹប​ Manchester City រូប​នេះ ទទួល​បាន​ជាង​ ២៧​លាន​ដុល្លារ។ ថ្ងៃកំណើត : January 18, 1971 (age 48 years), Santpedor, Spain សញ្ជាតិអេស្ប៉ាញ ជាអ្នកចាត់ការទូទៅក្រុម Manchester City F.C. តាំងពីឆ្នាំ 2016-2019

៣. Thiery Henry៖ អតីត​អ្នក​ចាត់ការ​ក្លឹប​ Monaca រូប​នេះ ទទួល​បាន​ជាង​ ២៨​លាន​ដុល្លារ។ ថ្ងៃកំណើត : August 17, 1977 (age 41 years), Les Ulis, France នឹងមានកំពស់១,៨៨m

៤. Jose Mourinho៖ អតីត​អ្នក​ចាត់ការ​ក្លឹប​ Manchester United រូប​នេះ ទទួល​បាន​ជាង ៣៤​លាន​ដុល្លារ។ ថ្ងៃកំណើត : January 26, 1963 (age 56 years), Setúbal, Portugal ធ្វើជាគ្រូបង្វឹកក្រុម Manchester United F.C. 2016–2018

៥. Diego Simone៖ អ្នក​ចាត់ការ​ក្លឹប​ Atletico Madrid រូប​នេះ ទទួល​បាន​ជាង ៤៦​លាន​ដុល្លារ៕ (ថ្ងៃកំណើតរបស់គាត់: April 28, 1970 (age 48 years), Buenos Aires, Argentina)