ក្លឹបយក្សអេស្ប៉ាញ FC Barcelona កំពុងតែរង់ចាំការចរចាដាក់តម្លៃពីក្លិបបីសាចក្រហម Manchester United ដើម្បី​ទិញ​យក​ខ្សែ​ការពារ​កណ្ដាល Samuel Umtiti ។ បើតាមព័ត៌មាន ក្លិបចង់​លក់​​ Umtiti ​ក្នុង​តម្លៃ​​ចន្លោះ​ពី​ ៧០ ​លាន​អឺរ៉ូ ទៅ​ ៩០ ​លាន​អឺរ៉ូ ស្របពេលដែលគ្រូបង្វឹកមិនសូវមានទំនុកចិត្តលើកីឡាកររូបនេះ ក្រោយពេលដែលអវត្តមាននៅលើទីលានច្រើន។

គួររំលឹកផងដែរថា កីឡាករបារាំងស្បែកខ្មៅរូបនេះ ត្រូវបានក្លិបត្រៀមបញ្ចេញចោលមុនចប់រដូវកាលនេះ ក្រោយពេលដែលខកខានជាច្រើនប្រកួត ដោយសារតែមានបញ្ហារបួសមិនចេះចប់មិនចេះហើយ ដូច្នេះកីឡាករ Samuel Umtiti ត្រូវបានម្ចាស់ក្លឹប Barcelona សម្រេចចិត្តត្រៀមលក់ចោលតែម្តង៕