Manchester United បានចូលរួមប្រជែងដេញថ្លៃដើម្បីចុះហត្ថលេខា ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Saul Niguez របស់ក្រុម Atletico Madrid។ កាលពីខែមុន ក្រុម Manchester City ក៏ត្រៀមគោលដៅដើម្បីផ្លាស់ប្តូរ Saul ដូចគ្នាផងដែរ ខណៈលោក Pep Guardiola យល់ឃើញថាកីឡាករវ័យ ២៤ឆ្នាំរូបនេះជាបេក្ខភាពជំនួសតំណែងកីឡាករប្រេស៊ីល Fernandinho។

យោងគេហទំព័រ ESPN បានចុះផ្សាយថាក្លឹប Man.City ពេលនេះបានបង្វែរគោលដៅទៅកីឡាករ Rodri Hernandez ដែលកំពុងលេងដៃគូជាមួយ Saul​ នៅ Atletico Madrid វិញ។ Rodri កីឡាករវ័យ ២២ឆ្នាំសញ្ជាតិអេស្បាញរូបនេះត្រូវបានក្លឹប At.Madrid ចុះហត្ថលេខាពីក្លិប Villarreal កាលពីរដូវកាលមុននោះមានតម្លៃទិញផ្តាច់កុងត្រា ចំនួន ៧០លានយូរ៉ូ (ស្មើនឹង ៥៩,៧ លានផោន) ក្នុងកិច្ចសន្យារបស់គេជាមួយ Atletico Madrid។

Man United បានត្រៀមលក្ខណៈ នៅរដូវក្តៅខណៈសម្រាប់ Saul ដើម្បីចាប់ដៃគូ ជាមួយ Paul Pogba និង Nemanja Matic។ ប៉ុន្តែលោក Ole Gunnar Solskjaer អាចប្រឈមនឹងកិច្ចការលំបាកក្នុងការបញ្ចុះបញ្ចូលក្រុម Atletico Madrid ដើម្បីបន្ទាបតម្លៃ ខណៈក្លឹបអេស្ប៉ាញកំពុងទាមទារនៅតម្លៃទិញផ្តាច់កុងត្រាប្រមាណ ១២៨លានផោន ស្មើនឹង១៥០លានផោនឯណោះ។

ដូច្នេះ Man United ត្រូវបង្ខំចិត្តលក់ចេញនៅខ្សែបម្រើមួយចំនួនដែលក្នុងនោះអាចជា Herrera នៅរដូវក្តៅនេះ ខណៈដើម្បីបង្កើនថវិកា ហើយពួកគេអាចប្រឈមនឹងការបាត់បង់ខ្សែបម្រើអេស្បាញរូបនេះដោយគ្មានតម្លៃខ្លួនប្រសិនជាមិនសម្រេចចិត្តធ្វើដូច្នេះ។

ប្រភព៖ metro