នៅក្នុងការប្រកួតបាល់ទាត់នីមួយៗ កីឡាករម្នាក់ៗ រត់ទៅរត់មក មិនតិចគីឡូម៉ែត្រនោះទេ! កីឡាករខ្លះរត់ឡើងលើចុះក្រោម ការពារផង បញ្ចូនបាល់ផង និងស្វែងរកគ្រាប់បាល់ផង ដែលទាំងនេះ សុទ្ធសឹងតែទាមទារឲ្យមានកាយសម្បទារ និងការហ្វឹកហាត់រត់ខ្លាំងណាស់។ពេលនេះយើងខ្ញុំសូមដកស្រង់នូវកីឡាករចំនួន ១០នាក់ ដែលរត់បានល្បឿនលឿនជាងគេ។ កីឡាករទាំងនោះមានដូចជា៖

១. ខ្សែប្រយុទ្ធអង់គ្លេស Jamie Vardy របស់ក្លឹប Leicester City ល្បឿនរត់បានលឿនបំផុត ៣៥.៤៤គីឡូម៉ែត្រក្នុងមួយម៉ោង​ ថ្ងៃកំណើត: January 11, 1987 (age 32 years), Sheffield, United Kingdom

២. ខ្សែបម្រើប្រយុទ្ធអាល្លឺម៉ង់ Leroy Sane របស់ក្លឹប Manchester City ល្បឿនរត់បានលឿនបំផុត ៣៥.៤៨គីឡូម៉ែត្រមួយម៉ោង​ ថ្ងៃកំណើត: January 11, 1996 (age 23 years), Essen, Germany

៣. ខ្សែប្រយុទ្ធអង់គ្លេស Theo Walcott របស់ក្លឹប Everton ល្បឿនរត់បានលឿនបំផុត ៣៥.៧គីឡូម៉ែត្រក្នុងមួយម៉ោង។ ថ្ងៃកំណើត: March 16, 1989 (age 30 years), Stanmore, United Kingdom

៤. ខ្សែប្រយុទ្ធកូឡុំប៊ី Orlando Berrio របស់ក្លឹប Flamengo ល្បឿនរត់បានលឿនបំផុត ៣៦គីឡូម៉ែត្រក្នុងមួយម៉ោង។ ថ្ងៃកំណើត: February 14, 1991 (age 28 years), Cartagena, Colombia

៥. ខ្សែប្រយុទ្ធវែល Gareth Bale របស់ក្លឹប Real Madrid ល្បឿនរត់បានលឿនបំផុត ៣៦.៩គីឡូម៉ែត្រក្នុងមួយម៉ោង។​ ថ្ងៃកំណើត: July 16, 1989 (age 29 years), Cardiff, United Kingdom

៦. ខ្សែប្រយុទ្ធបារាំង Kylian Mbappe របស់ក្លឹប Paris Saint-Germain ល្បឿនរត់បានលឿនបំផុត ៣៦គីឡូម៉ែត្រក្នុងមួយម៉ោង។​ ថ្ងៃកំណើត: December 20, 1998 (age 20 years), Bondy, France

៧. ខ្សែប្រយុទ្ធអេស្ប៉ាញ Inaki Williams របស់ក្លឹប Athletic Bilbao ល្បឿនរត់បានលឿនបំផុត ៣៥.៧១គីឡូម៉ែត្រក្នុងមួយម៉ោង។​ ថ្ងៃកំណើត: June 15, 1994 (age 24 years), Bilbao, Spain

៨. ខ្សែការពារស្លាបហូឡង់ Patrick van Aanholt របស់ក្លឹប Crystal Palace ល្បឿនរត់បានលឿនបំផុត ៣៥.៤២គីឡូម៉ែត្រក្នុងមួយម៉ោង ថ្ងៃកំណើត: August 29, 1990 (age 28 years), ‘s-Hertogenbosch, Netherlands

៩. ខ្សែបម្រើប្រយុទ្ធអាល្លឺម៉ង់ Karim Bellarabi របស់ក្លឹប Bayern Leverkusen ល្បឿនរត់បានលឿនបំផុត ៣៥.២៧គីឡូម៉ែត្រក្នុងមួយម៉ោង​ ថ្ងៃកំណើត: April 8, 1990 (age 28 years), West Berlin

១០. ខ្សែបម្រើបារាំង Moussa Sissoko របស់ក្លឹប Tottenham ល្បឿនរត់បានលឿនបំផុត ៣៥.៣៣គីឡូម៉ែត្រក្នុងមួយម៉ោង ថ្ងៃកំណើត: August 16, 1989 (age 29 years), Le Blanc-Mesnil, France