ខ្សែ​បម្រើ​ប្រយុទ្ធ​របស់ Chelsea កីឡាករ Eden Hazard គ្រោង​នឹង​ចុះ​កុងត្រា​ជាមួយ Real Madrid ហើយ​ការ​ផ្ទេរ​របស់​គេ​ទៅ​កាន់​ទឹក​ដី​ប្រទេស​អេស្ប៉ាញ​នឹង​មក​លេង​ក្នុង​ពេល​ឆាប់ៗ។ នេះ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​អេស្ប៉ាញ Marca។

ប្រភព​ខាង​លើ​បន្ត​ថា ភាគី​ទាំង​៣​គឺ Chelsea & Real Madird និង Hazard ខិតជិត​ឈាន​ដល់​កិច្ចព្រមព្រៀង​ ហើយ​កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​នឹង​ធ្វើ​ដំណើរ​ទៅ​កាន​ទីក្រុង​ Madrid ឆាប់​ៗ ដោយ​​នឹង​ចុះ​កុងត្រា​រយៈពេល​៦​ឆ្នាំ។ អធិរាជ​ស ចង់​បាន Hazard ខ្លាំង ដើម្បី​យក​មក​ជំនួស​កន្លែង Cristiano Ronaldo ដែល​ចាកចេញ​ទៅ​កាន់ Juventus កាល​ពី​រដូវ​ក្ដៅ​មុន។

ដំណឹង​បន្ថែម Hazard ដែល​ជា​កីឡាករ​​នាំ​លេង​ដ៏​សំខាន់​សម្រាប់ Chelsea បាន​ត្រៀម​រួចរាល់​ឆ្ពោះ​ទៅ​កាន់ Madrid ដើម្បី​ដើរ​រក​ទិញ​ផ្ទះ​​​ក្នុង​ទីក្រុង​របស់​អេស្ប៉ាញ​មួយ​នេះ។ Real Madird ចាប់​អារម្មណ៍​លើ Hazard តាំង​ពី​រដូវ​ក្ដៅ​មុន​ម្ល៉េះ ប៉ុន្តែ​ពេល​នោះ Chelsea ទារ​ដល់​២០០​លាន​អឺរ៉ូ ធ្វើ​ឲ្យ​ពួក​គេ​ដក​ខ្លួន​ចេញ​វិញ៕