ខ្សែប្រយុទ្ធ Wayne Rooney ត្រូវបានអាជ្ញាកណ្តាលបណ្តេញចេញជាលើកដំបូងនៅក្នុងអាជីពបាល់ទាត់ក្របខ័ណ្ឌ Major League Soccer របស់អាមេរិក កំឡុងពេលក្រុម DC United ក្នុងនាមជាម្ចាស់ផ្ទះជួបរឿងខកចិត្តចាញ់ក្រុម Los Angeles FC ក្នុងលទ្ធផលរហូតដល់ទៅ៤:0។

Rooney ត្រូវបានអាជ្ញាកណ្តាលចាប់កំហុសលើសកម្មភាពវាយសម្រុកដណ្តើមបាល់ប៉ុន្តែបានប៉ះ នឹងជើងរបស់ ខ្សែប្រយុទ្ធ Diego Rossi របស់ក្រុមភ្ញៀវ LA និងជាអតីតខ្សែប្រយុទ្ធ Arsenal ។ Rooney អតីតប្រធានក្រុម Manchester United និងជាក្រុមជំរើសជាតិអង់គ្លេសដំបូងបានទទួល កាតលឿងប៉ុន្ដែបន្ទាប់ពីការត្រួតពិនិត្យប្រព័ន្ធ VAR អាជ្ញាកណ្តាល បាន ផ្លាស់ ប្តូរ ការសម្រេចចិត្តរបស់គាត់ ខណៈនៅពេលនោះ DC United ត្រូវក្រុមភ្ញៀវនាំមុខ៣-០​ រួចទៅហើយ។

វាគឺជាកាតក្រហមទី ៧ នៃអាជីពរបស់ Rooney សម្រាប់ក្លិបនិងប្រទេសហើយជាលើកទី ១ របស់គាត់ចាប់តាំងពីខែកញ្ញាឆ្នាំ២០១៤ មក។

Status:និងជាកាតក្រហមទី៧ក្នុងអាជីពសម្រាប់អតីតប្រធានក្រុមMan.Unitedនិងជម្រើសជាតិអង់គ្លេស៕