​​ លោក Thomas Tuchel គ្រូបង្វឹករបស់ក្រុម Paris Saint-Germain បានទទួលយកកំហុសឆ្គងចំពោះលទ្ធផលបានត្រឹម ខកចិត្តក្រោយស្មើ ២-២ ជាមួយ Strasbourg។ វាជាលទ្ធផលភ្ញាក់ផ្អើលមួយសម្រាប់ក្រុម PSG ក្នុងការប្រកួតក្របខណ្ឌ Ligue 1 ជាមួយក្រុមភ្ញៀវ Strasbourg ក្នុងទីក្រុងប៉ារីសកាលពីថ្ងៃអាទិត្យ ដែលបានពន្យារពេលសម្រាប់ក្រុមក្នុងការឈ្នះជើងឯកកំពូលបារាំងមួយនេះ។

ក្រោយចប់ការប្រកួតលោក Tuchel បានប្រាប់អ្នកយកព័ត៌មានថា: ខ្ញុំខកចិត្តដោយសារតែខ្ញុំបានធ្វើការសម្រេចចិត្តមិនល្អមុនពេលការប្រកួត។ ជាមួយនឹងការដាក់ទម្រង់លេង វាយលុក ។ វាមិនអាចទៅរួចឡើយសម្រាប់យើងក្នុងការគ្រប់គ្រង​ ការវាយបកនៅក្នុងតង់ទីមួយ ទោះបីជាយើងនាំមុខប៉ុន្តែក្រុមភ្ញៀវ បានវាយបកនាំមុខ២:១វិញ។

ដូច្នេះក្នុងតង់ទី២​ យើងបានព្យាយាមវាយបក និងទទួលបានលទ្ធផលត្រឹមស្មើគ្នា ២:២។ វាជាកំហុសរបស់ខ្ញុំហើយខ្ញុំពិតជាអាក់អន់ចិត្តណាស់ ។

ទោះបីជាមានគម្លាត២០ពិន្ទុ(សល់១ប្រកួតក្នុងដៃ)ពីក្រុមLille ប៉ុន្តែPSGនៅតែមិនទាន់អាចក្លាយជា ជើងឯកLigue១ដោយស្វ័យប្រវត្តិបាននោះទេ៕