ក្រុមអធិរាជស Real Madrid បានវាយបកមកវិញយឺតយ៉ាវបន្តិចប៉ុន្តែមានឪកាសរកកបានជ័យជំនះលើក្រុម Eibar បន្ទាប់ពីខ្សែប្រយុទ្ធ Karim Benzema រកបានគ្រាប់បាល់បញ្ចូលទីដល់ទៅ ២គ្រាប់នៅតង់ទី២ នាទីទី៥៩ ដោយការតែតបញ្ចូលទីក្រោយការបញ្ចូនបាល់ស្ទើរតែផ្តួលខ្លួនរបស់មិត្តរួមក្រុម Marco Asensio និងតែតបញ្ចូលទីលើកទី២ នៅនាទីទី៨១ ដើម្បីទទួលបាន ៣ពិន្ទុពេញ ក្រោយការ បញ្ចូនបាល់របស់ខ្សែបម្រើអាឡឺម៉ង់ Toni Kross មុនពេលត្រូវក្រុមភ្ញៀវ Eibar នាំមុខមុននៅតង់ទី១ នាទីទី៣៩ ដោយ កីឡាករ Cardona សម្រាប់ការប្រកួតក្របខណ្ឌ La Liga សប្តាហ៏ទី៣១។

ជ័យជំនះនេះគឺជាការស្តារភាពបរាជ័យលើកទី១​ របស់គ្រូបង្វឹក​ Zinedine Zidane ចាប់តាំងពីវិលត្រលប់មកបង្វឹកក្រុមប៉ុន្តែបានចាញ់ម្ចាស់ផ្ទះ Valencia ២:១ កាលពីថ្ងៃពុធ។បច្ចុប្បន្នខ្សែប្រយុទ្ធចាស់វស្សា Benzema រកបាន ២៦គ្រាប់នៅក្នុងគ្រប់ការប្រកួតទាំងអស់សម្រាប់រដូវកាលនេះ ខណៈ Real Madrid មានគម្លាតពីក្រុម At.Madrid ត្រឹមតែ ២ពិន្ទុ បន្ទាប់ពីត្រូវក្រុម Barcelona ផ្តួលក្នុងលទ្ធផល ២:0។