កំពូលអ្នកប្រដាក់សកលអាស៊ីសញ្ជាតិហ្វីលីពីន Manny Pacquiao បានបង្ហាញខ្លួនចេញមកដើម្បីផ្ទេរក្បាច់គុនដល់កូនប្រុសច្បង Emmanuel Pacquiao Jr ដែលចង់ដើរតាមគន្លងរបស់ឪពុកនៅថ្ងៃអនាគត ហើយនឹងចង់ក្លាយជាកីឡាករល្បីល្បាញពេញពិភពលោកផងដែរ។
នាពេលកន្លងទៅ Pacquiao វ័យ៤០ឆ្នាំធ្លាប់និយាយអារម្មណ៍ចេញពីចិត្តមិនចង់ឲ្យកូនៗដើរតាមដានជើងរបស់ខ្លួនធ្វើជាអ្នកប្រដាល់ឡើយ ដោយសារតែនេះជាកីឡាករឈឺសាច់ ហើយកាលៈទេសៈខុសគ្នា។ Pacquiao ប្រលូកក្នុងវិស័យប្រដាល់ព្រោះតែជីវភាពក្រីក្រ ខុសពីកូនៗដែលកើតមកមានទ្រនំខ្ពង់ខ្ពស់។
យ៉ាងនេះក្ដីកាលពីប៉ុន្មានម៉ោងមុនលើផេកហ្វេសប៊ុករបស់អ្នកប្រដាល់ហ្វីលីពីនបានបង្ហោះវីដេអូមួយនាទី បង្ហាញពីរូបគេបង្រៀនបច្ចេកទេសប្រកួតមួយចំនួនទៅអោយ Emmanuel។ ភ្ជាប់ជាមួយវីដេអូនោះ Pacquiao បានសរសេរជាភាសាអង់គ្លេសថា៖ “The Future”។ ត្បិតតែនេះសារខ្លីបន្តិចមែន មើលតាមគោលបំណង Pacquiao គឺចង់ឲ្យកូនបងរូបនេះស្នងតំណែងខ្លួន។
Manny Pacquiao បានរៀបការជាមួយអ្នកស្រី Jinkee Pacquiao កាលពីឆ្នាំ២០០០ បន្សល់ទុកកូនប្រុសស្រី៥នាក់។ ក្នុងចំណោមកូនៗមានតែ Emmanuel ម្នាក់គត់ស្រឡាញ់ប្រដាល់ដូចឪពុក៕
កំពូលអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao បង្ហាញក្បាច់ដើម្បីផ្ទេរវិជ្ជាគុនឲ្យកូនប្រុសច្បង
អត្ថបទទាក់ទង