កីឡាករខ្សែប្រយុទ្ធ Diego Costa របស់ក្លឹប Atletico Madrid ត្រូវបានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ពិន័យ ព្យួរជើង ៨ប្រកួតដោយសារកំហុសបំពានទៅលើមន្រ្តីអាជ្ញាកណ្តាលក្នុងជំនួបនៃក្របខណ្ឌ La Liga កាលពីសប្តាហ៍មុន ពេលចាញ់ FC Barcelona ២-០។

តាមប្រភពពីសារព័ត៌មាន BBC បានចុះផ្សាយថា អតីតកីឡាករនៃក្លឹបតោខៀវ Chelsea សញ្ជាតិអេស្ប៉ាញវ័យ៣០ឆ្នាំ Diego Costa បានប្រើពាក្យមិនសមរម្យទៅលើមន្រ្តីអាជ្ញាកណ្តាល Jesus Gil Manzano នៅពេលត្រូវបានពិន័យកាត ក្រហមក្នុងនាទី ២៧ ក្នុងខណៈដែល Atletico Madrid កំពុងស្មើលទ្ធផលគ្នា ០-០ ជាបណ្តោះអាសន្ន មុនពេល Luis Suarez និង Lionel Messi រកបានម្នាក់១គ្រាប់ដូចគ្នានៅនាទីចុងម៉ោង។

គួរបញ្ជាក់ផងដែរថា កីឡាករខ្សែប្រយុទ្ធ ដែលមានដើមកំណើតប្រេស៊ីល Costa ត្រូវបានសហព័ន្ធកីឡា បាល់ទាត់អេស្ប៉ាញបានសម្រេចព្យួរជើង ៨ប្រកួតដោយក្នុងនោះ ៤ប្រកួតដោយសារប្រើសំដីមិនសម រម្យទៅលើ អាជ្ញាកណ្តាល និង៤ប្រកួតទៀតដោយសារចង្អុលអាជ្ញាកណ្តាល។​ ភ្លាមៗនោះដែរ ថ្នាក់ដឹកនាំក្លឹប At Madrid ក៏គ្រោងដាក់ពាក្យប្តឹងជំទាស់ផងដែរ ខណៈ Diego Costa បានបដិសេធថារូបគេមិនបានប្រើពាក្យសំដីសមរម្យណាមួយទៅលើលោក Jesus នោះទេ៕