លោក Ole Gunnar Solskjaer គ្រូបង្វឹក Manchester United បានកំណត់គោលដៅ កីឡាករ Idrissa Gueye បច្ចុប្បន្នកំពុងលេងអោយក្រុម Everton ជាបេក្ខភាពដ៏ល្អដើម្បីជំនួសកីឡាករ Ander Herrerag អាចនិងចាកចេញទៅ កាន់ក្លឹប PSG នៅចុងបញ្ចប់នៃរដូវកាល ២០១៨-២០១៩នេះ។

យោងតាម Evening Standard បានឱ្យដឹងថា Gueye មានវ័យ ២៩ ឆ្នាំសញ្ជាតិសេណេហ្គាល់រូបនេះ មានតម្លៃខ្លួនប្រមាណ ៣០ លានផោនស្របពេលក្លិបបិសាចក្រហម Manchester United និងសាមីខ្លួន Ander Herrera មិនទាន់បានឈានដល់កិច្ចព្រមព្រៀងលើការទាមទារប្រាក់ឈ្នួលប្រមាណ ២០០.០០០ ផោនក្នុងមួយសប្តាហ៍នោះទេ។

ក្លឹប Man Utd ក៏បានបង្ហាញចំណាប់អារម្មណ៏ ខ្សែបម្រើកណ្តាលរបស់ Declan Rice របស់ West Ham ទោះជាយ៉ាងណាក្លឹបនៅទីក្រុងឡុងនិង មិនព្រមលក់កីឡាករវ័យក្មេងរូបនេះ ក្នុងតម្លៃធូរពេកនោះទេ។ ដូច្នេះ Gueye គឺជាជាជម្រើសដ៏ល្អសម្រាប់គ្រូបង្វឹកសញ្ជាតិន័រវែសលោក Solskjaer។

យោងប្រភពដដែលក៏បានបញ្ជាក់ផងដែរថា Man United នឹងត្រៀមចុះហត្ថលេខាកីឡាករដល់ទៅ ៥ នាក់ នៅរដូវក្តៅនេះមានដូចជាៈ ខ្សែបម្រើការពារកណ្តាល១រូប,និងខ្សែបម្រើកណ្តាល២រូបព្រមទាំងខ្សែបម្រើស្លាប២រូប។