លោក Jose Mourinho បានធ្វើការរិះគន់លើប្រព័ន្ធជំនួការអាជ្ញាកណ្តាលហៅកាត់ថា( VAR) សម្រាប់ការមិនអើពើលើការ ផ្តល់កាតក្រហមដល់ Mohamed Salah កំលុងពេលប្រកួតជាមួយ Porto នៅក្របខណ្ឌ Champion League កាលពីថ្ងៃពុធ។

ក្រុមហង្សក្រហម Liverpool បានផ្តួល Porto ២-០ នៅឯទឹកដី Anfield នៅក្នុងជើងទីមួយ វគ្គ៨ក្រុមចុងក្រោយស្របពេល Salah មានសំណាងល្អដែលមិនត្រូវបានចាប់កំហុសដើម្បីទទួលបានកាតក្រហមបណ្តេញចេញ។ ការប្រកួតយ៉ាងស្វិតស្វាញនៅ ១០ នាទីចុងក្រោយខណៈ Salah បានយកជើងជាន់លើប្រអប់ជើងខ្សែការពារ Danilo ប៉ុន្តែ VAR មិនបានពិនិត្យមើលឡើងវិញនូវការសម្រេចចិត្តនោះទេ។

ទោះបីជាខ្សែប្រយុទ្ធអេហ្សីប Salah មិនបង្ករបួសស្នាមដល់ Danilo ប៉ុន្តែលោក Mourinho អតីតគ្រូបង្វឹក Man.United បានទទួលស្គាល់ថាខ្សែប្រយុទ្ធហង្សក្រហម Liverpool រូបនេះគួរតែទទួលបាននៅការពិន័យណាមួយ ។អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ដែលត្រូវក្លឹបបញ្ចប់តួនាទីចាប់តាំងពីខែធ្នូ២០១៨ បានប្រាប់ Russia Today ថាៈ ការប្រកួតមាន VAR តែពួកគេមិនអើពើនឹងអ្វីដែលកំពុងតែកើតមាន ។

Salah ធ្លាប់លេងក្រោមការដឹកនាំរបស់លោក Mourinho នៅក្រុមតោខៀវ Chelsea ក្នុងឆ្នាំ២០១៤ ប៉ុន្តែមិនទទួលបានជោគជ័យក្នុងការរកពិន្ទុនៅទឹកដី Stamford Bridge នោះទេ ។ទីបំផុត អតីតខ្សែប្រយុទ្ធ Roma បានវិលត្រឡប់មកកាន់ក្របខ័ណ្ឌ Premier League វិញ ជាមួយ Liverpool នៅឆ្នាំ ២០១៧ ហើយ ស៊ុតបាល់បញ្ចូលទីបានចំនួន ៦៥ គ្រាប់ក្នុងការបង្ហាញខ្លួន ៩៦ លើក។

Liverpool និងត្រូវជួបប្រកួតជាមួយ Chelsea នាថ្ងៃអាទិត្យនៅក្របខ័ណ្ឌ Premier League ខណៈដែល Liverpool ត្រូវតែឈ្នះជាដាច់ខាតដើម្បីបង្កើនឪកាសប្រជែងពានកំពូលអង់គ្លេស ស្របពេល Chelsea ត្រូវតែឈ្នះដូចគ្នា ដើម្បីបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់ក្រុមកំពូលទាំង៤(Top៤)។