អតីតគ្រូបង្វឹកក្រុមជម្រើសជាតិហ្វាំងឡង់និងឡាតវីលោក Mixu Paatelainen ត្រូវបានប្រកាសតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិហុងកុង។

Paatelainen ធ្លាប់មានបទពិសោធន៏លេងជាកីឡាករអោយក្រុម ជាច្រើនដូចជា Dundee United, Bolton Wanderers, Wolverhampton Wanderers និង Hibernian ក្នុងកំឡុងពេលប្រកបអាជីព រយៈពេលពីរទសវត្សរ៍របស់គាត់។

គ្រូបង្វឹកមានវ័យ៥២ ឆ្នាំរូបនេះធ្លាបើបានជួយឱ្យក្រុម Bolton ឡើងមកលេងនៅក្របខណ្ឌកំពូលអង់គ្លេស នៅឆ្នាំ ១៩៩៤ ហើយក្លាយជាកីឡាករបាល់ទាត់ហ្វាំងឡង់ដំបូងគេដែលបានចូលលេងក្នុងក្របខ័ណ្ឌ Premier League ក្នុងឆ្នាំ ១៩៩២ ។

Paatelainen ធ្លាប់លេងអោយហ្វាំងឡង់ ចំនួន៧០ដង និងធ្លាប់ដឹកនាំក្រុម Hibernian, Kilmarnock, Dundee United និង Thai League ២គឺ ក្រុម Ubon United FC។លោកPaatelainen និងដឹកនាំក្រុម ហុងកុងចូលរួមប្រកួត FIFA World Cup ២០២២ និង ២០១៩ EAFF E1 Championship នៅចុងឆ្នាំនេះផងដែរ។