កំហុសរបស់អ្នកចាំទី Ben Foster នៅនាទីទី១០នាំអោយខ្សែប្រយុទ្ ធAubameyang មានឪកាសឆ្មក់ស៊ុតបញ្ចូលទី ១គ្រាប់ស្របពេលកីឡាករឆ្នើម Troy Deeney បង្កកំហុសនៅនាទីទី១១ក្រោយដោយបានប៉ះទង្គិចកែងដៃលើកីឡាករគូបដិបក្ស Lucas Torreira បានជួយឱ្យក្រុមភ្ញៀវកាំភ្លើងធំ Arsenal វិលត្រឡប់មកឈរនៅចំណាតថ្នាក់កំពូលទី៤សម្រាប់ខ័ណ្ឌ Premier League វិញជាមួយនឹងជ័យជម្នះលើក្រុម Watford កាលពីយប់ថ្ងៃច័ន្ទក្នុងការប្រកួតក្របខណ្ឌPremier League សប្តាហ៏ទី៣៣។

ទោះបីជានៅសល់អ្នកលេងតែ១០នាក់ប៉ុន្តែក្រុមម្ចាស់ផ្ទះបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ពិសេសនៅនាទីទី៨០ ប៉ុន្តែអ្នកចាំទី Bernd Leno អាចសង្គ្រោះបាល់បាន។ រីឯក្រុម Arsenal ក៏មានឪកាសរកគ្រាប់បាល់បន្ថែមដូចគ្នាប៉ុន្តែមិនមានសំណាង។បញ្ចប់ការប្រកួត Watford 0:១ Arsenal។

ក្រុម Arsenal បច្ចុប្បន្នមានពិន្ទុស្មើនិងក្រុមលេខ៥ Chelsea ដែលបានរងបរាជ័យចាញ់ក្រុម Liverpool កាលពីថ្ងៃអាទិត្យខណៈដែល Arsenal មានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងនិងបង្កើនឪកាសដណ្តើមយកកៅអីប្រកួតពាន រង្វាន់ទ្វីបអឺរ៉ុប Champions League នៅរដូវកាលក្រោយ និងមានគម្លាត២ពិន្ទក្រុមលេខ៦ Man.United ផងដែរ។