​​​ យោង អតីតគ្រូបង្វឹកសាធារណៈរដ្ឋអៀរឡង់លោក Walters បាននិយាយក្នុងកម្មវិធីរបស់ វិទ្យុ BBC Radio ៥ Live សំដៅទៅការយល់ឃើញរបស់ Sir Alex Ferguson អតីតគ្រូបង្វឹកបិសាចក្រហម Man.United មានជំនឿរយល់ឃើញថា ហង្សក្រហម Liverpool នឹងឈ្នះពាន Premier League រដូវកាល២០១៨-២០១៩នេះជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្ត។

មូលហេតុសំខាន់ដែលកំពូលគ្រូបង្វឹកសញ្ជាតិស្កុតឡេនដ៏រូបនេះគិតថាហង្សក្រហម Liverpool នឹងផ្តួលគូប្រជែង Manchester City ដោយសារតែគាត់ជឿជាក់ថាអតីតក្លឹប Manchester United ដែលគាត់ធ្លាប់ដឹកនាំរយៈពេល២៧ឆ្នាំ នឹងបង្កផលវិបាកបង្អាក់ដំណើរការពារពានកំពូលអង់គ្លេសនេះ ចេញពីការប្រកួតក្នុងជំនួបរវាងក្លឹបរួមទីក្រុង(Derby) ទាំងពីរ នាកីឡាដ្ឋាន Old Trafford នៅថ្ងៃទី២៤មេសា ២០១៩នេះ ។

ក្រុមហង្សក្រហម Liverpool មានបួនប្រកួតប៉ុណ្ណោះដើម្បីបញ្ចប់រដូវកាលគិតត្រឹមសប្តាហ៏ទី៣៤ ក្រោយនាំមុខ Man.City ២ពិន្ទុ(ប៉ុន្តែ Man.CitY មាន១ប្រកួតក្នុងដៃពោលគឺប្រកួតបានត្រឹមតែ៣៤ដងប៉ុណ្ណោះ) ជាមួយការប្រកួតក្រៅទឹកដីជាមួយ Cardiff ,Newcastle និងទទួលភ្ញៀវ Hudderfield ព្រមទាំង Wolverhamtpon ។

សម្រាប់ក្រុមលេខ២ Man City នៅសល់ការប្រកួត ៥ ប្រកួតទៀតដើម្បីប្រជែងពានដូចជាទទួលភ្ញៀវ Tottenham ដែលកំពុងប្រជែងតំណែងTop៤ និងសួរសុខទុក្ខម្ចាស់ផ្ទះ Man.Untied ព្រមទាំង Burnley Brighton ស្របពេលត្រូវដើរតួជាម្ចាស់ផ្ទះវិញទទួលភ្ញៀវ Leicester City និង Watfrod។