លោក​​ Zinedine Zidane បានច្រានចោលការលើកឡើងថា Karim Benzema នឹងចាកចេញពី Real Madrid នៅរដូវក្តៅនេះ។ ការព្យាករណ៍និងមានពត៌មានលើកឡើងដោយគ្មានមូលដ្ឋានមួយបានអោយដឹងថាខ្សែប្រយុទ្ធបារាំងនឹងត្រូវលក់ចេញ នៅពេលគ្រូបង្វឹកសញ្ជាតិបារាំងលោក Zidane ត្រៀមរៀបចំនិងពង្រឹងប្រព័ន្ធលេងសម្រាប់ពេលវេលាដែលនៅសល់សម្រាប់នៅរដូវកាលនេះ។

មុនពេលដឹកនាំក្រុម Real Madrid ធ្វើដំណើរទៅសួរសុខទុក្ខក្លឹប Leganes នៅរាត្រីថ្ងៃចន្ទលោក Zidane បាន កោតសរសើរយ៉ាងខ្លាំងចំពោះ Benzema ដោយបានពោលពាក្យថា: ខ្ញុំបានផ្តល់ឪកាសអោយរូបគេ ខុសពីខ្សែប្រយុទ្ធជាច្រើនព្រោះគាត់អាចសម្របខ្លួនទៅនៅកីឡាករផ្សេងទៀតក្នុងក្រុម ។គាត់( Karim) មិនមែនជាកីឡាករធម្មតាទេ។ ព្រោះតែមានសមត្ថភាពលេងនៅតំបន់បម្រើកណ្តាលនិងប្រយុទ្ធបាន ក្នុងនាមជាកីឡាករពាក់អាវលេខ៩។

Benzema បច្ចុប្បន្នមានវ័យ៣១ ឆ្នាំបានរួមចំណែករកបានគ្រាប់បាល់ ២៦ គ្រាប់និង(Assist)១០គ្រាប់សម្រាប់អ្វីដែលជារដូវកាលមួយមិនអាចបំភ្លេចបានចំពោះក្រុម ម្ចាស់ជើងឯកទ្វីបអឺរ៉ុបសម្រាប់រដូវកាលនេះ ទោះបីជា Real Madrid ធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្រោមថ្វីជើង Ajax នៅវគ្គ ១៦ ក្រុមចុងក្រោយនិងខកខានក្នុងការប្រជែងពាន La Liga ជាមួយក្រុមនាំមុខតារាង Barcelona នៅរដូវកាលនេះ។