Kalidou Koulibaly បានរកគ្រាប់បាល់បញ្ចូលទីពីរគ្រាប់លើកដំបូង ក្នុងរដូវកាលនេះខណៈដែល Napoli បានផ្តួលម្ចាស់ផ្ទះ Chievo ៣:១ ដើម្បីបង្អាក់ដំណើរការ Juventus ត្រូវរង់ចាំអ៊ុតមួយសប្តាហ៍ទៀត ដើម្បីប្រាកដថាអាចលើកពានក្របខ័ណ្ឌ Serie A រដូវកាលនេះបាន។

ខ្សែការពារកណ្តាល Koulibaly បានជួយអោយក្រុមភ្ញៀវនាំមុខក្រុមម្ចាស់ផ្ទះដោយការតែតបាល់ដែលបានមកពីការបញ្ជូនរបស់មិត្តរួមក្រុម Dries Mertens នៅនាទីទី១៥ ដើម្បីជួយឱ្យក្រុមរបស់លោក Carlo Ancelotti នាំមុខខណៈ Arkadiusz Milik បានបន្ថែមគ្រាប់បាល់ទី២នៅនាទីទី៦៥។

Koulibaly បានបន្តរកបានគ្រាប់បាល់ទី២ នៅចុងម៉ោងនាទីទី៨១មុនពេលកីឡាករ Cesar រកបានមួយគ្រាប់វាយបកតាមពីក្រោយនៅនាទីទី៩០មុនបញ្ចប់ការប្រកួត។ ក្រុមបាតតារាង Chievo ត្រូវកាត់ចោលជាមួយនឹងលទ្ធផលឈ្នះត្រឹមតែ១ប្រកួតប៉ុណ្ណោះនៅ Serie A នៅរដូវកាលនេះ ។

រីឯ Juventus បានខកខានឪកាសលើកពានក្រោយចាញ់ SPAL ២:១ កាលពីថ្ងៃសៅរ៍សប្តាហ៏មុននឹងបន្តជួយជាមួយ Fiorentina នៅថ្ងៃសៅរ៍សប្តាហ៏នេះ។ ក្លិបមានមូលដ្ឋាននៅទីក្រុង Turin គឺ Juventus នឹងធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមភ្ញៀវ Ajax ក្នុងការប្រកួតជើងទី២ពានរង្វាន់ក្របខ័ណ្ឌ Champions League នៅថ្ងៃអង្គារស្របពេល Napoli និងបើកទ្វារកីឡាដ្ឋានទទួលក្រុមភ្ញៀវ Arsenal ក្នុងក្របខ័ណ្ឌ Europa League នៅថ្ងៃព្រហស្បតិ៍។