​​​ ក្រុមម្ចាស់ផ្ទះ Barcelona បានបញ្ចប់ក្តីសុបិន្តក្នុងការឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ក្របខ័ណ្ឌ Champions League របស់ក្រុម Manchester United ត្រឹមវគ្គមួយភាគបួនផ្តាច់ព្រ័ត្រខណៈតារាឆ្នើម Lionel Messi រកបានគ្រាប់បាល់២គ្រាប់ដោយការស៊ុតជើងឆ្វេងនៅចម្ងាយ២០ម៉ែត្រ និង បន្តបន្ថែមគ្រាប់បាល់ទី២នៅ៤នាទីបន្ទាប់ដោយការស៊ុតជើងស្តាំនាំអោយ Barcelona នាំមុខមុន២គ្រាប់នៅតង់ទី១នាកីឡាដ្ឋាន Camp Nou កាលពីថ្ងៃពុធនៅវេលាម៉ោង២:00 ទាបភ្លឺឈានចូលថ្ងៃទី១៧ មេសារ ២០១៩នេះ។

ក្រុមបិសាចក្រហមដែលខកខានរកបានគ្រាប់បាល់ដោយការធ្វើអោយចូលទីខ្លួនឯងរបស់ Luke Shaw សម្រាប់ការប្រកួតជើងទី១ចាញ់ក្នុងលទ្ធផល១:0 មិនអាចវាយបកវិញបាននោះទេជាមួយនិងការខិតខំប្រឹងប្រែងរបស់ Rashford និង AlexisSanchez ក្រោយពី Messi បន្ថែមគ្រាប់បាល់ ២គ្រាប់ជាមួយ និងកំហុសឆ្គង អ្នកចាំទី David de Gea ធ្វើអោយរបូតគ្រាប់បាល់ទី២ ខណៈ Philippe Coutinho បានបន្ថែមគ្រាប់បាល់ទី៣នៅនាទីទី៦១ដោយការស៊ុតពីចម្ងាយគួរអោយស្ងើចសរសើរផងដែរ។

វាគឺជាពេលវេលាដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់គ្រូបង្វឹក Man.United លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅនៅលើទីលានដែលជាកន្លែងដែលគាត់បានរកគ្រាប់បាល់ដ៏ល្បីល្បាញបំផុតក្នុងនាមជាកីឡាករនៅនាទី ចុងក្រោយក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ ១៩៩៩ ។ Barcelonaនិងត្រូវត្រៀមជួបជាមួយ Liverpool ឬ Porto ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រស្របពេលជើងទី១ហង្សក្រហមនាំមុខ ២-០រួចទៅហើយនោះ។