​​​ លោក Pep Guardiola គ្រូបង្វឹក Manchester City បានប្រាប់អោយដឹងថា នៅពេលគាត់បានចុះហត្ថលេខាលើក្លិបអង់គ្លេសមួយនេះការឈ្នះពានរង្វាន់ Champions League មិនមែនជាគោលដៅចម្បងរបស់គាត់ឬក្រុមនោះទេ។ អ្នកចាត់ការទូទៅសញ្ជាតិអេស្បាញវ័យ ៤៨ឆ្នាំ ឆ្នាំរូបនេះបានពន្យល់ថាគាត់កំពុងផ្តោតលើការធ្វើឱ្យក្រុមលេងបាល់ទាត់របៀបទាក់ទាញ។

លោកបានប្រាប់សន្និសីទសារព័ត៌មានមុនជំនួបក្របខណ្ឌ Champion League ជាមួយក្រុម Tottenham នៅជើងទី២នេះថា : ខ្ញុំមកទីនេះដើម្បីឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League នោះទេប៉ុន្តែខ្ញុំមកទីនេះម្បីធ្វើឱ្យក្រុមលេងរបៀបដែលពួកគេបានលេងក្នុងរយៈពេល 20 ខែចុងក្រោយនេះ។ ខ្ញុំស្រឡាញ់ការប្រកួតប្រជែងនិង ការឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League] គឺជាបំណងប្រាថ្នារបស់ខ្ញុំប៉ុន្តែនៅក្នុងបាល់ទាត់អ្នកចាញ់ច្រើនជាងឈ្នះហើយខ្ញុំព្យាយាមផ្តល់នូវអ្វីដែលល្អបំផុតដែលមាន ។

បន្ទាប់ពីការបរាជ័យ ១-០ ជាមួយនឹង Tottenham Hotspur កាលពីសប្តាហ៍មុន Man City នឹងមានគោលបំណងស្តារឪនភាពនៅផ្ទះរបស់ខ្លួននារាត្រីទាបភ្លឺឈានចូលថ្ងៃព្រហស្បត្ត៏ស្អែកនេះ ។អតីតគ្រូបង្វឹក Barcelona បន្តថាៈ ការប្រកួតនៅក្នុងផ្ទះ នឹងមិនមានលក្ខណៈស្រដៀងគ្នាឡើយដោយសារយើងត្រូវរកគ្រាប់បាល់និងហេតុផលដែលយើងព្យាយាមគ្រប់គ្រងការប្រកួតនៅថ្ងៃនោះ។

លោក Pep បានបន្ថែមថា: ខ្ញុំបានឃើញក្រុមមានការដកពិសោធន៏កំលុងការប្រកួតប្រឆាំងនឹង Brighton និង របៀបលេងសម្រាប់កីឡាករ វិលត្រលប់ ពីរងរបួស។ លោក Guardiola បានបដិសេធនិយាយដល់លទ្ធភាពឈានដល់វគ្គផ្តាច់ព្រ័ត្រជាមួយអតីតក្លឹបចាស់គឺ Barcelona ប៉ុន្តែលោកបានអះអាងថា នឹងដើរតាមគន្លងក្រុមយក្សអេស្បាញដើម្បីកក់កៅអី វគ្គផ្តាច់ព្រ័ត្រក្រោយពី Barcelona ទំលាក់ Manchester United នៅថ្ងៃអង្គារស្របពេលក្រុមរបស់លោកអាចនិងជួប Ajax ប្រសិនជាយកឈ្នះ Spur នៅក្នុងការប្រកួតនេះបាន ។