ក្លឹប Roma បានហាមឃាត់មិនឱ្យកីឡាកររបស់ខ្លួនថតរូប ជាមួយតារាចម្រៀងផបលោក Drake ព្រោះតែគាត់គឺជា មូលហេតុដែលនាំសំណាងមិនល្អ “បណ្តាសា” ចំពោះក្រុមបាល់ទាត់ជាមួយក្រុមផ្សេងៗនាពេលកន្លងមក រាល់ពេលដែលរូបគេបានថតរូបជាមួយ។ តារាចម្រៀងជនជាតិកាណាដារូបនេះ បានបាត់បង់កេរ្តិ៍ឈ្មោះល្បីល្បាញដោយសារតែ មិនបាននាំសំណាងល្អផ្ទូនៗគ្នាពេកក្រោយពេលរូបគេថតជាមួយកីឡាករកីឡាករឬពាក់អាវក្រុម។

Drake កាលពីដើមសប្តាហ៍នេះរូបគេបានបង្ហាញរូបភាពជាមួយខ្សែការពារ Layvin Kurzawa បានរងការរិះគន់និងវាយប្រហារម្តងទៀតកាលពីថ្ងៃអាទិត្យសប្តាហ៏មុននៅពេលដែលក្រុម Paris Saint-Germain បរាជ័យធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ១៩ ឆ្នាំក្រោយចាញ់ Lille ៥:១ ។ថ្មីៗនេះក្រុម Arsenal និង Manchester City ក៏ទទួលរងគ្រោះដូចគ្នានេះផងដែរខណៈក្រុមកាំភ្លើងធំកំពុងប្រជែងយកតំណែងចំណាត់ថ្នាក់កំពូលទាំង ៤ ប៉ុន្តែបានរងបរាជ័យចាញ់ក្រុម Everton ១-០ បន្ទាប់ពីខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានថតរូបជាមួយDrake។

បន្តមកទៀតខ្សែប្រយុទ្ធក្រុម Man.City កីឡាករ Sergio Aguero ស៊ុតបាល់ពិន័យ១១ម៉ែត្រ អ្នកចាំទី Hugo Lloris មិន ចូលស្របពេល Man.City ចាញ់ Tottenham ១-០ ក្នុងការប្រកួតជើងទី១ក្របខ័ណ្ឌ Champions League បន្ទាប់ពីរូបគេបានថតរូប Selfie ការប្រគុំតន្ត្រីរបស់ Drake នៅ Manchester ។ដូច្នេះ មិនមែនជាការភ្ញាក់ផ្អើលទេដែលក្រុម Roma បានសម្រេចចិត្តបញ្ឈប់នៅអ្វីដែលជាទង្វើនិងទំនាក់ទំនងរបស់កីឡាករក្រុមខ្លួនជាមួយនិង Drake។

ក្រុម Roma បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter ជាផ្លូវការថា: កីឡាកររ៉ូម៉ាទាំងអស់ត្រូវបានហាមឃាត់មិនឱ្យថតរូបជាមួយ Drake រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ។ឧទាហរណ៏ផ្សេងទៀតរួមមានកីឡាករ Jadon Sancho នៃក្រុម Borussia Dortmund ដែលធ្លាប់ថតរូបមា ជាមួយ Drake មុនពេលបរាជ័យរបស់ក្រុមជាមួយ Bayern Munich ៥:0 ខណៈដែល Paul Pogba ក៏មានរូបភាពជាមួយតារាចម្រៀងរូប នេះមុនពេល Man Utd ចាញ់ Wolves ។

ទីបំផុត Juventus ក៏បានធ្លាក់ចេញពីការប្រកួតក្របខណ្ឌ​ Champion League កាលពីយប់មិញនេះក្រោយពី Drake ពាក់អាវឯកសណ្ឋានក្រុម Juventus ផងដែរនោះ។ មិនមែនជារឿងចៃដន្យនោះទេ គឺរាល់ពេលគាត់ថតរូបជាមួយកីឡាបាល់ទាត់ និង ពាក់អាវកីឡាករក្រុមនោះ ក្រុមតែងតែរងបរាជ័យនាពេលកន្លងមក ជាក់ស្តែងដូចជា​Juventus​​ យប់មុិញ៕