អតីតខ្សែប្រយុទ្ធនៃសមាជិកក្រុមជម្រើសជាតិអង់គ្លេសពីឆ្នាំ២០០៥ ដល់ ២០១០ Peter Crouch ថា Chelsea ត្រូវធ្វើយ៉ាងណា ទុកកីឡាករ Eden Hazard ឱ្យបាន ប្រសិនណាបើពួកគេពិតជាមានចេតនាចង់ប្រជែងពានរង្វាន់ជាមួយក្រុមដទៃទៀតមែន។ ហើយក្លឹប Real Madrid ជាបេក្ខភាពឈានមុខគេក្នុងការនាំយកកីឡាករ Hazard ពីក្រុម Chelsea ក្នុងតម្លៃខ្លួនប្រមាណជា១០០លានផោន។
ខ្សែប្រយុទ្ធកម្ពស់២.០១ម៉ែត្រ Peter Crouch ចូលឈ្មោះក្នុងឯតទគ្គកម្មពិភពលោក Guiness World Records 2018 បានបន្ថែមទៀតថា: កីឡាករបែលហ្សិកខាងលើនេះ ត្រូវបានគេដឹងច្បាស់ថាចង់ទៅលេងនៅ Real Madrid ណាស់ ព្រោះប៉ុន្មានឆ្នាំមកហើយ រូបគេតែងបង្ហើបពីគោលបំណងក្នុងការផ្លាស់ទៅលេងនៅអេស្ប៉ាញរហូត។ ខណៈដែលរដូវកាលថ្មីខាងមុខនេះ ប្រហែលជាក្ដីស្រមៃរបស់គេ បានសម្រេចហើយ ព្រោះប្រភពជាច្រើនចុះផ្សាយថាការផ្ទេរនឹងកើតមានឡើងឆាប់ៗនេះ។
ចំពោះដំណឹងខាងលើនេះដែរ Peter Crouch បញ្ចេញចំណាប់អារម្មណ៍ដែរថា ប្រសិនបើ Chelsea លក់ Hazard មែន នោះតោខៀវនឹងខាតបង់ធំមិនខាន បើទោះជាលក់បានតម្លៃប៉ុន្មានក៏ដោយ។ ពួកគេនឹងបាត់បង់ឱកាសក្នុងការប្រជែងជាមួយក្រុមផ្សេងទៀតនៅលីគកំពូលអង់គ្លេស ព្រោះថាបច្ចុប្បន្ននេះ អតីតកីឡាករ Lille ខាងលើលេងល្អដូចទៅនឹង Messi និង Ronaldo ទៅហើយ៕
អតីតខ្សែប្រយុទ្ធ Peter Crouch ថា: Chelsea ដាច់ខាតមិនអាចលក់ Eden Hazard បានឡើយ
អត្ថបទទាក់ទង