លោក Jurgen Klopp បានទទួលស្គាល់ថា លោកពិតជាអន្ទះសារក្នុងការដឹកនាំក្រុម Liverpool សម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយនឹងក្រុម Barcelona ក្រោយពីបានមើលឃើញក្រុមរបស់លោកបានយកឈ្នះលើក្រុម Porto ៤-១ ក្នុងប្រទេសព័រទុយហ្គាល់ កាលពីថ្ងៃពុធ ដើម្បីបំពេញការឈ្នះទាំង២ជើងក្នុងលទ្ធផល ៦-១ ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយរបស់ពួកគេ។

នៅរាត្រីនាកីឡដ្ឋាន Estadio do Dragao ក្រុម Liverpool បានរងនូវការដាក់សម្ពាធយ៉ាងខ្លាំងពីសំណាក់ក្រុម Porto នៅមុនពេលបានបង្កើតឱកាសជាលើកទី១រសប់ខ្លួននៅនាទី ទី៣០ ក្រោយពីការស៊ុតបាល់បញ្ចូលទីរបស់ Sadio Mane ត្រូវបានកាត់សេចក្តីឲ្យយកជាផ្លូវការ បន្ទាប់ពីការត្រួតពិនិត្យវីដេអូជំនួយការអាជ្ញាកណ្តាល (VAR)។

ក្រោយពីបាននាំយក ២-០ រួចជាស្រេចក្នុងការប្រកួតកាលពីជើងទី១ នាកីឡដ្ឋាន Anfield ក្រុម Liverpool បានបញ្ចប់ក្តីសង្ឃឹមផ្សេងៗរបស់ Porto តាមរយៈគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់កីឡាករ Mohamed Salah, substitute Roberto Firmino និង Virgil van Dijk ដើម្បីបំពេញការឈ្នះយ៉ាងកក់ក្តៅ។

បច្ចុប្បន្ន Liverpool នឹងត្រូវធ្វើដំណើរទៅជួបក្រុម Barca របស់តារាឆ្នើម Lionel Messi ដែលជាការជួបគ្នាជាលើកទី១រវាងក្រុមទាំង២ បើគិតចាប់តាំងពីការជួបគ្នាក្នុងវគ្គ១៦ក្រុមចុងក្រោយ នារដូវកាលឆ្នាំ២០០៦-២០០៧ ដែលនៅពេលនោះ Liverpool បានយកឈ្នះ ដោយសារតែគ្រាប់បាល់ក្រៅដី។ លោក Klopp បានឲ្យដឹងថា៖ «ខ្ញុំកំពុងតែសម្លឹងឆ្ពោះទៅកាន់ការប្រកួតនោះ។ ព័ត៌មានដែលចេញផ្សាយថា វាជាការជួបគ្នាដ៏ស័ក្តិសមរវាងក្រុម Barcelona និង Liverpool គឺជាព័ត៌មានដ៏អស្ចារ្យ»៕
ប្រភពព័ត៌មាន៖ Channel News Asia