យោងការចុះផ្សាយរបស់កាសែត The Sun បានឱ្យដឹងថាលោក Jose Mourinho បានច្រានចោលសំណើរដើម្បីទៅដឹកនាំ ក្រុម Roma នៅរដូវកាល២០១៩-២០២០ ។ បច្ចុប្បន្នលោក Claudio Ranieri គឺជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ក្លិប Roma បន្ទាប់ពីការបណ្តេញលោក Eusebio di Francesco ស្របពេលក្លឹបកំពុងតែស្វែងរកគ្រូបង្វឹកថ្មីម្នាក់ ដើម្បីមកទទួលខុសត្រូវភារកិច្ចនេះក្នុងរយៈពេលយូរអង្វែង។

នៅក្នុងប្រភពខាងលើក៏បានចុះផ្សាយថាលោក Mourinho គឺជាជម្រើសដំបូងប៉ុន្តែគ្រូបង្វឹកព័រទុយហ្គាល់រូបនេះបានបដិសេធការស្នើរនេះ។ ក្រៅពីអតីតអ្នកចាត់ការទូទៅក្រុម Man.United និង Chelsea រូបនេះគឺ លោក Maurizio Sarri បច្ចុប្បន្នកំពុងដឹកនាំក្រុម Chelsea ក៏បានក្លាយជាជម្រើសបន្ទាប់ ប្រសិនរូបលោក ចាកចេញពីក្របខណ្ឌ Premier League ហើយវិលត្រលប់ទៅក្របខណ្ឌ SerieA អ៊ីតាលីវិញនោះ។

ប៉ុន្មានសប្តាហ៍មុនលោក Mourinho ក៏បានសម្តែងនៅអំនួត ថាបានបដិសេធការផ្តល់ជូនជាច្រើនពីក្លឹបផ្សេងៗ។ មានពាក្យចចាមអារ៉ាមបានលេចឡើងថាគាត់កំពុងសម្លឹងឪកាសទៅដឹកនាំក្លឹបយក្សមួយរវាង Paris Saint-Germain និង Bayern Munich ថាពួកគេនិងមានឪកាសលើកពានក្របខណ្ឌលីកកំពូលក្នុងស្រុករឺមានកៅអីទៅលេងនៅក្របខណ្ ឌChampion League រឺយ៉ាងណា។

ក្រុមបិសាចក្រហម Manchester United បានបណ្តេញលោក Mourinho កាលពីខែធ្នូបន្ទាប់ពីការបរាជ័យ ចាញ់ក្រុម Liverpool ៣- ១នៅលើទឹកដីក្រុម Liverpool ។
https://www.sport-english.com/en/news/calcio/mourinho-turns-down-the-chance-to-take-over-roma-next-season-7413626