ក្រុមភ្ញៀវ Paris St-Germain បានខកខានឱកាសដើម្បីឈ្នះពានរង្វាន់ Ligue ១ ជាលើកទី ៣ កាលពីយប់ថ្ងៃពុធទី១៧មេសា ២០១៩នេះ ខណៈដែលពួកគេបានចាញ់ក្រុមម្ចាស់ផ្ទះ Nantes ក្នុងលទ្ធផល ៣-២ ។

ក្រុមដឹកនាំដោយគ្រូបង្វឹកអាឡឺម៉ង់លោក Thomas Tuchel បានត្រឹមស្មើ ២-២ ជាមួយ Strasbourg និងបន្តចាញ់ Lille ៥-១ ក្នុងការប្រកួតពីរលើកចុងក្រោយរបស់ពួកគេ ។

ក្រុម PSG នៅតែមានពិន្ទុនាំមុខ ១៧ ពិន្ទុលើក្រុម Lille ដែលនៅសល់រហូតដល់ទៅ ៦ ប្រកួតនិងបញ្ចប់រដូវកាល ខណៈក្រុមមានមូលដ្ឋាននៅរាជធានីប្រទេសបារាំងមួយនេះអាចឈ្នះពានរង្វាន់លីកកំពូលជាលើកទី ៦ របស់ពួកគេក្នុងរយៈពេល ៧ រដូវកាលចុងក្រោយប្រសិនបើពួកគេផ្តួលក្រុម Monaco នៅថ្ងៃអាទិត្យចុងសប្តាហ៏នេះ។

ក្រុមនិងមានឪកាសខ្ពស់ដើម្បីលើកពាន១ទៀតផងដែរប្រសិនអាចផ្តួល Rennes នៅវគ្គផ្តាច់ព្រ័ត្រ Coupe de France នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៩ខាងមុខ។ ក្រុមនិងអាចលើកពានបានប្រសិនផ្តួល​ Monaco នៅថ្ងៃអាទិត្យ ហើយបន្តឪកាសឈ្នះពាន Coupe De France ប្រសិនផ្តួល Renne នៅថ្ងៃទី២៧មេសា បន្តទៀត