​​ លោក Mauricio Pochettino អ្នក​ចាត់ការ​ក្លឹប​ Tottenham Hotspur បាន​លើកឡើង​បន្ទាប់​ពី​ការ​ប្រកួត​ប៉ះ​នឹង​ក្លឹប​ Manchester City ថា​ កីឡាករ​របស់​លោក​ទាំង​អស់​សុទ្ធ​តែ​ជា​វីរបុរស​ទាំងអស់ដែលអាចជួយក្លឹបដណ្តើមយកពានបាន ។

លោក​ក៏​បាន​បន្ថែម​ថា​ ជ័យជម្នះ​នេះ​ជា​ប្រកួត​មួយ​ក្នុង​ចំណោម​ប្រកួត​ល្អ​ៗ​របស់​លោក ហើយ​ក៏​សឹង​តែ​មិន​ជឿ​ភ្នែក​ថា​ Spurs អាច​ឡើង​ដល់​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ​នៃ UEFA Champions League និង​យក​ឈ្នះ​ Manchester City ដូច​នេះ​ទេ​ ហើយខ្ញុំ​លើស​ពី​សប្បាយ​ និង​លើស​ពី​មោទនភាព​ទៅ​ទៀត​ ការ​ដែល​បាន​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នេះ។

ដូចនេះក្លឹបញញួរធំ​ Tottenham Hotspur នឹង​ត្រូវ​ជួប​ក្លឹប​ហុល្លង់ Ajax ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ ដែល​ជើង​ទី១ នឹង​លេង​ក្នុង​យប់​ថ្ងៃ​ទី៣០ ខែ​មេសា និង​ជើង​ទី២ នឹង​លេង​នៅ​យប់​ថ្ងៃ​ទី ៨ ខែ​ឧសភា​ផងដែរ៕