ក្លឹប Barcelona បានបង្ហាញប្រាប់ជាផ្លូវការណ៏សម្រាប់ការប្រកួតពីរលើក ក្នុងអំឡុងពេលដំណើរទស្សនកិច្ច មកកាន់ទ្វីបអាស៊ីនៅរដូវក្តៅនេះ។ ក្រុម Chelsea មកពីក្របខណ្ឌ Premier League និង Vissel Kobe នៅលីកកំពូលជប៉ុនដែលមានអតីតកីឡាករ​ Barcelona ចំនួន២រូបគឺ Andres Iniesta និង David Villa កំពុងលេងនៅទីនោះគឺជាគូប្រកួតប្រជែងរបស់ពួកគេ។

ផ្ទុយទៅនឹងដំណើរទស្សនកិច្ចមុនៗ ក្លឹប Barcelona បានរៀបចំផែនការរបស់ពួកគេនៅជុំវិញការធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនជំនួសអោយសហរដ្ឋអាមេរិក នឹងត្រូវបានគេហៅថាទេសចរណ៍ជប៉ុនឆ្នាំ២០១៩ ។

ការប្រកួតលើកទី ១គឺ Barcelona ជួប Chelsea នៅទីក្រុងតូក្យូនៅថ្ងៃទី២៣ ខែកក្កដា ២០១៩។ ការប្រកួតលើកទី២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ខែកក្កដា២០១៩ជាមួយនឹង Vissel Kobe ខណៈ Iniesta, Villa និង Samper នឹងត្រូវជួបជាមួយនឹងអតីតក្លឹបចាស់របស់ខ្លួន។ ដំណើរប្រព្រឹត្តទៅសម្រាប់ការប្រកួត Rakuten Cup នេះគឺត្រូវបាន ដំណើរការដោយអ្នកឧបត្ថម្ភធំរបស់ក្លឹបដែល ជាក្រុមហ៊ុនផលិតគ្រឿងអគ្គិសនីយក្សរបស់ជប៉ុន។

ប្រភព៖ sport-english