ក្រុមមេឃខៀវ Manchester City បានធ្លាក់ចេញពីការប្រកួតក្របខ័ណ្ឌ UEFA Champions League ទោះបីជាទទួលជ័យជំនះសម្រាប់ការប្រកួតជើងទី២ ក្នុងលទ្ធផល ៤:៣ លើក្រុម Tottenham Hotspur ក្រោយការប្រកួតជើងទី១ ចាញ់ក្នុងលទ្ធផល ១:0។ ទោះបីជាជួបរឿងខកបំណងបែបនេះក្តីបញ្ហាមិនទាន់ត្រូវបានបញ្ចប់សម្រាប់ក្រុមមេឃខៀវ Man.City នោះទេ។

យោង El Chiringuito ទីផ្សារក្នុងការ ផ្ទេរនៅរដូវក្តៅខាងមុខនេះមាន កីឡាករមួយចំនួនបានស្នើសុំក្លឹបដើម្បីចាកចេញ បន្ទាប់ពីបរាជ័យក្នុងយុទ្ធនាការប្រកួតធំៗ។ ខ្សែប្រយុទ្ធជួរមុខគឺ Gabriel Jesus និងខ្សែបម្រើ-ប្រយុទ្ធស្លាប Leroy Sane គឺជាកីឡាករ ២រូបដែលចេញមុខជំនួសក្នុចំណោមកីឡាករ ៧ ទៅ ៨ រូបផ្សេងទៀត កំពុងត្រៀមខ្លួនចាកចេញពីកីឡាដ្ឋាន Etihad Stadium។

ទាំង Jesus និង Sane មិនបានចូលរួមចំណែកនៃការចាប់ផ្តើមជម្រើស ១១នាក់ដំបូងសម្រាប់ការចូលលេងប្រឆាំងនឹងក្រុម Spurs នៅក្របខណ្ឌ UEFA Champion League នោះទេ។ ដូច្នេះកង្វះខាតមិនបានបញ្ចេញទម្រង់លេង និងពេលវេលាចូលប្រកួតជាដើមចមដែលកីឡាករទាំងពីរនេះមានចេតនាចង់ចាកចេញ។

វានឹងធ្វើឱ្យមានការប៉ះពាល់ដល់ការលេងអោយក្រុមជម្រើសជាតិផងដែរ ប្រសិនពួកគេមិនបានបង្ហាញខ្លួនសម្រាប់ព្រឹត្តិការណ៏ធំៗដូច្នេះ។ មានកីឡាករមួយចំនួនទៀតក៏ ត្រូវបានគេរាយការណ៍ថាចង់ចាកចេញ ក្រោយពីមិនជឿជាក់ថាពួកគេនឹងទទួលបានពេលគ្រប់គ្រាន់ដើម្បីទទួលបានការចូលលេងក្រោមការដឹកនាំរបស់គ្រូបង្វឹកអេស្ប៉ាញលោក Pep Guardiola។

ប្រភព៖ ​foxsportsasia