មានពាក្យចចាមអារ៉ាចាប់ផ្តើមលេចឡើងដែលបង្ហាញពីទុក្ខព្រួយរបស់ប្រិយមិត្តអ្នកគាំទ្រ Juventus ក្រោយពីក្រុមបាត់បង់ឪកាសធ្លាក់ចេញពីការប្រកួតក្របខណ្ឌកំពូលទ្វីបអ៊ឺរ៉ុប។ ប្រព័ន្ធផ្សព្វផ្សាយសំខាន់ពីរគឺ Il Corriere della Sera និង ‘La Repubblica កាលពីថ្ងៃពុធបានចុះផ្សាយថាៈ Ronaldo អាចនឹងមិនបន្តលេងរហូតកិច្ចសន្យារបស់គាត់នៅទីក្រុងទូរីន ដែលត្រូវបានបញ្ចប់នៅឆ្នាំ២០២២ រឺយ៉ាងណានោះទេ។

តើ Cristiano Ronaldo នឹងទៅណាប្រសិនបើគាត់ចាកចេញពី Juventus? នោះគឺជាសំណួរដែល អ្នកគាំទ្រនិង ប្រិយមិត្តស្នេហាវិស័យកីឡាបាល់ទាត់ជាច្រើនចោតសួរខ្លួនឯងបន្ទាប់ពីព័ត៌មានត្រូវបានចុះផ្សាយពីប្រភពខាងលើកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។

ការបរាជ័យក្នុងក្របខ័ណ្ឌ Champions League ពិតណាស់ជាមូលហេតុសំខាន់នៅក្នុងការសម្រេចចិត្តរបស់គាត់។ យោងប្រភព ‘La Repubblica’ បានចុះផ្សាយបន្តថា: រដូវកាលក្រោយ ២០១៩-២០២០ នឹងក្លាយជាពេលវេលាចុងក្រោយរបស់ Ronaldo នៅអ៊ីតាលី ស្របពេលកីឡាករវ័យ ៣៣ឆ្នាំរូបនេះ កំពុងសម្រេចចិត្តសម្លឹងរកការប្រកួតប្រជែងថ្មីមួយទៀត បន្ទាប់ពីសាមីខ្លួនធ្លាប់បានព្រលយពាក្យថាចង់ឈ្នះពាន Champion League ជាមួយក្លឹប៣នៅលីកកំពូលផ្សេងគ្នា។

ហើយខាងក្រោមនេះគឺជាជម្រើស ៣សំខាន់ទាក់ទងនិងស្ថានភាពរបស់​ Cristiano Ronaldo នាពេលបច្ចុប្បន្ន

១. បន្តនៅក្នុងនាមជាតួឯក រឺព្យាយាមស្វែងរកក្លឹបថ្មីផ្សេងទៀត

ទោះបីឈានចូលដល់វ័យ ៣៤ឆ្នាំក៏ដោយ Cristiano Ronaldo នៅតែជាកីឡាករបាល់ទាត់ដ៏មានតម្លៃខ្ពស់បំផុតជាមួយនិងជំនាញបច្ចេកទេសលេងបាល់នៅល្អរកបានគ្រាប់បាល់អោយក្រុមជារឿយៗ និង ជាគោលដៅសម្រាប់ក្រុមនានាលើពិភពលោក ស្របពេលសាមីខ្លួនបង្ហាញពីចំណាប់អារម្មណ៍ក្នុងការផ្លាស់ទៅលេងនៅក្លឹបដែលខ្លួនពេញចិត្តជាមួយទឹកប្រាក់គ្រប់គ្រាន់ដើម្បីចុះហត្ថលេខានាំយករូបគេទៅរួមក្រុម។

PSG គឺជាក្លឹបដែលធ្លាប់មានទំនាក់ទំនងពត៌មានផ្សារភ្ជាប់ជាមួយ ឱកាសចុះហត្ថលេខាកំលុងពេលរូបគេលេងនៅលីគកំពូលអេស្បាញ La liga នាពេលកន្លងមក។ ប្រសិនជា Ronaldoសម្រេចចិត្តទៅលេងនៅក្របខ័ណ្ឌ Ligue ១ នោះរូបគេនឹងពិតជាចូលរួមចំណែកជួយក្រុមឈ្នះពានកំពូល ហើយនឹងប្រជែងពាន ក្របខ័ណ្ឌ Champions League ជាមួយ Neymar និង Mbappe ផងដែរ។

២. ត្រលប់ក្រោយ ១ជំហាន

ទោះបីជាបច្ចុប្បន្នកំពុងស្នាក់នៅក្នុងក្លឹបបាល់ទាត់កម្រិតកំពូល ប៉ុន្តែ Ronaldo ក៏អាចពិចារណាជម្រើសផ្សេងទៀតទោះបីជាវាហាក់ដូចជាមិនទំនងក៏ដោយ ប៉ុន្តែជម្រើសពីរនោះគឺផ្លាស់ទៅលេងនៅក្របខណ្ឌលីក កំពូលអាមេរិក Major League Soccer ដែលវីរបុរសក្លឹបបាល់ទាត់មួយចំនួនបានបញ្ចប់អាជីពនៅទីនោះដូចជាៈ Frank Lampard, Steven Gerrard, David Beckham, Robbie Keane ឬវិលត្រឡប់ទៅក្លឹបចាស់គឺ Sporting Lisbon ដែលជាក្រុមនាំអោយ រូបគេមានភាពល្បីល្បាញនិងជាក្លឹបនៅក្នុងបេះដូងរបស់គេ។

៣. ចូលនិវត្តន៍?

ជម្រើសចុងក្រោយនេះគឺការចូលនិវត្តន៍ពីវិស័យបាល់ទាត់។ ប្រសិនព័ត៌មានរបស់ La Repubblica ត្រឹមត្រូវនោះ Ronaldo និងចាកចេញពី Juventus នៅក្នុងវ័យ ៣៥ ឆ្នាំជិតចូល៣៦ ។ អាយុមិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេប៉ុន្តែកីឡាករបាល់ទាត់ប្រវត្តិសាស្ត្រដទៃទៀតដូចជា Zinedine Zidane បានចូលនិវត្តន៍នៅពេលដែលទម្រង់លេងរបស់ខ្លួនឡើងដល់កំរិតកំពូល ។ទោះបីជាយ៉ាងណាក៏ដោយនេះហេតុផលនិងលទ្ធភាពនេះគ្រាន់តែជាការព្យាករណ៏ទុក ខណៈដែលRonaldo តែងតែធ្លាប់ប្រាប់ថារូបគេអាចលេងបាល់ទាត់ដល់អាយុ៤០ឆ្នាំ រឺ លើសពីនេះទៀត។
ប្រភព៖ Besoccer